អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងកើតជំងឺមហារីក១ប្រភេទនេះ ក្នុងវ័យ៨២ឆ្នាំ
Ping Chou EngMAY 19 2025776 views

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក អតីតប្រធានាធិបតី បានបញ្ជាក់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះយ៉ាងដូច្នេះ លោក ចូ បៃដិន  ស្ថិតក្នុងអាយុ៨២ ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យ រកឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។

បច្ចុប្បន្ននេះគ្រួសាររបស់លោក ចូ បៃដិន  កំពុងពិចារណាលើជម្រើសព្យាបាល ខណៈជំងឺរបស់លោកគឺស្ថិតក្នុងដំណាក់កាលរាលដាលដល់ឆ្អឹង ដោយនេះមានន័យថាជំងឺរបស់លោកត្រូវបានចាត់ថ្នាក់ថាជាមហារីក "កម្រិតខ្ពស់" ដែលកោសិកាមហារីកអាចរីករាលដាលយ៉ាងឆាប់រហ័ស។

ក្នុងនោះជំងឺហមហារីកក្រពេញប្រូស្តាត គឺជាមហារីកទូទៅបំផុតទីពីរដែលងាយប៉ះពាល់បំផុតដល់បុរស ជាជំងឺលាក់មុខនៅពីក្រោយជំងឺមហារីកស្បែក។​

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC)​ បានបញ្ជាក់ថាបុរស ១៣ នាក់ក្នុងចំណោម ១០០នាក់នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ ដោយអាយុគឺជាកត្តាហានិភ័យទូទៅបំផុត។

យ៉ាងណាមិញបន្ទាប់ពីដំណឹងនេះត្រូវបានផ្សព្វផ្សាយលោកប្រធានាធិបតីបច្ចុប្បន្ន Donald Trump បានសរសេរនៅលើបណ្តេញសង្គមផ្ទាល់ខ្លួន Truth Social ​ទៅកាន់ភរិយាលោក Jeo Biden ថា​៖ “យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​កក់ក្ដៅ និង​ជូនពរ​ដល់​លោក Jill និង​ក្រុម​គ្រួសារ យើងសូមជូនពរឱ្យ Joe ឆាប់ជាសះស្បើយ និងជោគជ័យ"។

សូមជម្រាបផងដែរថានៅមុនពេលកាន់តំណែងជាប្រធានាធិបតី និងអំឡុងពេលកាន់តំណែងលោក ចូ បៃដិន គឺជាបុគ្គលដែលសកម្មបំផុតក្នុង​បរិច្ចាគលើបេសសកម្មស្រាវជ្រាវអំពីជំងឺមហារីក ខណៈកូនប្រុសច្បងរបស់លោកបានទទួលមរណៈភាពក្នុងឆ្នាំ២០១៥ ដោយសារជំងឺមហារីកខួរក្បាល៕

អត្ថបទដោយ​៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia