ក្បួនមាសពេជ្រ៣ របស់ស្រ្តីមានដាច់គេនៅឥណ្ឌា Jayshree ពីបុគ្គលិកធម្មតាអាចកសាងចំណូលពាន់លា.ន$
Kan DaraJULY 20 20231.2 K views

លោកស្រី Jayshree Ullal គឺជាមហាសេដ្ឋីជនជាតិឥណ្ឌាម្នាក់ ដែលកសាងខ្លួនពីបុគ្គលិកធម្មតាក្លាយជាប្រធាន និងនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Arista Networks រកស៊ីលើវិស័យបណ្តាញកុំព្យូទ័រ។ លោកស្រីក៏បានជាប់ចំណាប់ថ្នាក់នៅជិតកំពូលនៃបញ្ជីប្រចាំឆ្នាំទី៨ របស់ទស្សនាវដ្តី Forbes ជាស្ត្រីមានជាងគេបំផុតលើលោកទី៧២ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៧ ពាន់លានដុល្លារគិតត្រឹមខែឧសភា ឆ្នាំ២០២២។

ខាងក្រោមនេះគឺជា ក្បួនមាសពេជ្រ៣ របស់ស្រ្តីមានដាច់គេនៅឥណ្ឌា Jayshree Ullal រលាស់ខ្លួនពីបុគ្គលិកធម្មតាអាចកសាងចំណូលពាន់លាន$៖

/. ជាបុគ្គលពេញដោយសមត្ថភាព មានទាំងចំណេះនិងជំនាញ៖ ស្ត្រីវ័យ៦២ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យ San Francisco State និងទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងវិស្វកម្មពីសាកលវិទ្យាល័យ Santa Clara ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

Jayshree បានចាប់ផ្តើមអាជីពនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយក្រុមហ៊ុន Advanced Micro Devices ហើយបន្ទាប់មកបានផ្លាស់ទៅចូលរួមជាមួយ Fairchild Semiconductorវិញ។ នាងបានរចនាបន្ទះឈីបអង្គចងចាំល្បឿនលឿនសម្រាប់ IBM និង Hitachi។ ក្នុងឆ្នាំ១៩៨៨ នាងក៏បានផ្លាស់ទៅ Ungermann-Bass ក្នុងនាមជានាយកនៃផលិតផលការងារអ៉ីនធឺណេតអស់រយៈពេល៤ឆ្នាំ ខណៈក្រុមហ៊ុននេះរកបាន ៤០លានដុល្លារក្នុងមួយឆ្នាំ ដោយបង្កើត និងលក់ផលិតផលបណ្តាញ។

២/. ជាទ្រព្យរបស់ក្រុមហ៊ុន ទៅដល់ទីណាចម្រើនទីនោះ៖ នៅពេលដែល Jayshree ផ្លាស់មកធ្វើការក្នុងនាមជាអនុប្រធានផ្នែកទីផ្សារនៅ Crescendo Communications ដែលជាក្រុមហ៊ុនបណ្តាញកុំព្យូទ័រ ក្នុងឆ្នាំ១៩៩៣ ក្រុមហ៊ុន Cisco Systems បានទិញ Crescendo Communications ហើយលោកស្រីក៏បានចូលរួមជាមួយ Cisco Systems ផងដែរ។ Jayshree បានបន្តក្លាយជាអនុប្រធានជាន់ខ្ពស់នៃ Data Center & Switching នៅក្រុមហ៊ុន Cisco Systems និងបានជួយសម្រួលលើការបង្កើនចំណូលរបស់ក្រុមហ៊ុនទៅ ៥ពាន់លានដុល្លារក្នុងការលក់ប្រចាំឆ្នាំ។

/. មិនដាក់ដែនកំណត់ឲ្យខ្លួនឯង ហ៊ានរើសបំរាស់ចាប់ឱកាសថ្មី៖ ក្រោយធ្វើការជាមួយក្រុមហ៊ុន Cisco Systems អស់រយៈពេលជាង១៥ឆ្នាំ លោកស្រីបានសម្រេចចិត្តលាឈប់ ផ្លាស់ទៅក្រុមហ៊ុន Arista Networks វិញនាឆ្នាំ២០០៨។ ក្នុងនាមជាប្រធាន និងជានាយកប្រតិបត្តិថ្មីថ្មោង Jayshree បានដឹកនាំក្រុមហ៊ុនដែលមានអាយុកាល៤ឆ្នាំ ជាមួយបុគ្គលិកត្រឹម៥០នាក់មានប្រាក់ចំណូលតិចតួចបំផុត ឆ្ពោះទៅរកការរីកចម្រើនលឿនដូចផ្លេកបន្ទោតាមរយៈចក្ខុវិស័យមិនធម្មតារបស់លោកស្រី។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុនបង្ហាញថា លោកស្រីបានដឹកនាំក្រុមហ៊ុន Arista Networks ទៅកាន់ IPO ជាប្រវត្តិសាស្ត្រ និងជោគជ័យក្នុងខែមិថុនា ឆ្នាំ២០១៤ ចាប់ផ្តើមពីចំណុចសូន្យដល់អាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ  (១៩ពាន់លានដុល្លារ)។ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា Jayshree មានភាគហ៊ុនប្រហែល ៥% នៃភាគហ៊ុនរបស់ Arista Networks។

គួរជម្រាបផងដែរថា លោកស្រី Jayshree Ullal បច្ចុប្បន្នត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិ ២.៧ពាន់លានដុល្លារ ដែលតម្លៃនេះបានមកពីចំណូលការងាររបស់លោកស្រី និងមួយផ្នែកទៀតដោយសារភាគហ៊ុន៥% របស់លោកស្រីនៅក្នុង Arista Networks ដែលភាគហ៊ុននេះបានកើនឡើងច្រើនជាង១៣០% កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes ចេះផ្សាយនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

22 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia