ភរិយា Jack Ma បង្ហើបពីចំណុចពិសេស ដែលធ្វើឱ្យគាត់លង់ស្នេហ៍ ទោះក្រហើយមិនសង្ហាក៏ដោយ
Kan DaraAUGUST 30 2022304 views

គិតត្រឹមឆ្នាំ២០២២នេះ មហាសេដ្ឋី Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba បានរៀបការជាមួយនឹងភរិយាឈ្មោះ Zhang Ying អសរយៈពេល៣៤ឆ្នាំហើយ។ ចំណងអាពាហ៍ពាហ៍របស់អ្នកទាំង២ បានបន្សល់កូនប្រុសស្រីចំនួន​៣នាក់ និងមានទ្រព្យសរុបប្រមាណជាង ២៤ពាន់លានដុល្លារអាមេរិក។

អ្នកស្រី Zhang Ying គឺជាភរិយារ​បស់មហាសេដ្ឋី Jack Ma ដែលធ្លាប់រៀន និងធ្វើការជាគ្រូបង្រៀនជាមួយគ្នា មុន​នឹងបានរៀបការ។ ក្នុងនោះផងដែរលោក​ស្រី Zhang Ying ធ្លាប់និយាយថា Ma Yun មិនមែនបុរសសង្ហា ប៉ុន្តែខ្ញុំបានស្រឡាញ់គាត់ ដោយសារគាត់ហ៊ានធ្វើរឿងដែលបុរសសង្ហាភាគច្រើនមិនហ៊ានធ្វើ

តាមរយៈប្រសាសន៍លោកស្រី មានន័យថា ភាពក្លាហានមោះមុត គឺពិតជាសំខាន់ខ្លាំងបំផុតសម្រាប់មនុស្សប្រុសគ្រប់រូប។ កាលនោះគាត់ហ៊ានលះបង់ការងារដែលគាត់មានតំណែងជាគ្រូបង្រៀនវ័យក្មេងនិងឆ្នើមក្នុងចំណាម១០នាក់ ដើម្បីមកចាប់ផ្តើមក្រុមហ៊ុនបកប្រែភាសា។

គួររំលឹកមកវិញថា​កាលដែលលោក Jack Ma បានចាប់ផ្តើមចេញរកស៊ីបើកក្រុមហ៊ុនបច្ចេកវិទ្យានៅឆ្នាំ១៩៩៥ គឺភរិយារបស់លោកក៏បានសម្រេចចិត្តឈប់ពីការងារមកជួយលោកផ្តើមក្រុមហ៊ុន Alibaba ដែរ។ ទោះជាកាលនោះលោកស្រីត្រូវចំណាយពេលស្ទើរពេញមួយថ្ងៃ ជាអ្នកចម្អិនអាហារសម្រាប់ក្រុមការងារស្វាមីលោកស្រីក្តី។

គួរបញ្ជាក់ផងដែរថា Jack Ma ត្រូវបានគេដឹងថា ជាបុរសមានបំផុតទី២១ក្នុងពិភពលោក ប៉ុន្តែកាលពីអំឡុងឆ្នាំ២០១៩ លោកធ្លាប់មានបញ្ហាចម្រូងចម្រាស់ ដោយសារតែលោកបានរិះគន់លើនិយ័តករចិន ធ្វើឱ្យមានបញ្ហារហូតលែងសូវបង្ហាញមុខជាសាធារណៈដូចមុន៕

អត្ថបទដោយ​៖ ពីង​ ជូអេង (កូនត្រចៀកកាំ​)

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia