វិនិយោគិនកម្ពុជា និងជប៉ុន ចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា អភិវឌ្ឍន៍អគារខុនដូ «J-TOWER 3» ខ្ពស់ជាងគេនៅកម្ពុជា  
Bunthoeun KoemMAY 4 2023

លោកស្រី  អាង  ដាណែត  និងលោក  ញឹម  រាសី  អគ្គនាយកក្រុមហ៊ុន WH បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុន តានីជូ គ្រុប ដើម្បីអភិវឌ្ឍន៍អគារខុនដូ «J-TOWER 3» ដែលជាអគារខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់រហូតដល់៧៧ជាន់ (៣២០ម៉ែត្រ) ស្ថិតជាប់តំបន់បឹងកេងកង១ ។

846

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងវិនិយោគអគារខុនដូរួមគ្នានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ  លោក ញឹម រាសី អគ្គនាយកក្រុមហ៊ុន WH បានថ្លែងថា មូលហេតុដែលយើងឈានទៅចាប់ដៃគូជាមួយក្រុមហ៊ុន តានីជូ គ្រុប ដើម្បីអភិវឌ្ឍន៍អគារខុនដូកម្ពស់៧៧ជាន់នេះគឺ ដោយការសង្កេតឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន តានីជូ គ្រុប កន្លងមក ដូចជា អគារ J Village, J City, J Tower 1 និង  J Tower 2 សុទ្ធតែទទួលបានជោគជ័យ និងការលក់យ៉ាងល្អប្រសើរ។

លោកគូសបញ្ជាក់ថា គម្រោងអគារ «J-TOWER 3» នឹងក្លាយជាផ្នែកមួយលើកតម្កើងមុខមាត់របស់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គម្រោងនេះនឹងផ្តល់នូវបរិយាបទរស់នៅថ្មីមួយទៀត ដែលទំនើបទាន់សម័យ និងផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិក្ខារដ៏សំបូរបែបរបស់អគារ។

847

លោកស្រី  អាង  ដាណែត  និង លោក បណ្ឌិត ញឹម កលរស្មី ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន  WH បានលើកឡើងរួមគ្នាថា៖«គម្រោងនេះក៏នឹងក្លាយជាឱកាសមួយសម្រាប់ការវិនិយោគដែលនឹងផ្តល់ផលចំណេញជាទីគាប់ចិត្ត មិនថាវិនិយោគសម្រាប់ផលចំណេញ   ឬផលចំណូលពីការជួលឡើយ។ ដូចនេះហើយ ទើបវិនិយោគជនជាតិជប៉ុន និងបរទេសជាច្រើនបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោង។ ហើយគោលបំណងរបស់យើង  គឺចង់ពាំនាំឱកាសនេះទៅដល់អ្នកវិនិយោគក្នុងស្រុក ដើម្បីទទួលនូវផលចំណេញ ក៏ដូចជាកន្លែងស្នាក់នៅដែលសមប្រកបដោយផាសុខភាពក្នុងបរិបទជំនាន់ថ្មីផងដែរ»។

លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានថ្លែងថា អគារខុនដូ«J-TOWER 3» មាន៧៧ ជាន់មានកម្ពស់រហូតដល់៣២០ម៉ែត្រ នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨នៅតំបន់អាស៊ី។  លោកបានឱ្យដឹងថា«តាមរយៈការស្រាវជ្រាវពីគម្រោងអគារខ្ពស់ៗនៅក្នុងតំបន់អាស៊ី បន្ទាប់ពីអគារ J-TOWER 3 សាងសង់រួច អគារនេះនឹងក្លាយជាអគារជាប់ចំណាត់ថ្នាក់ទី៨នៅក្នុងតំបន់អាស៊ី ដែលមានកម្ពស់ខ្ពស់ជាងគេ»។

857

លោកបានបញ្ជាក់បន្ថែម អគារ J-TOWER 3  ត្រូវបានសាងសង់ឡើងផ្តោតទៅលើភ្ញៀវដែលស្នាក់នៅជាសំខាន់ ពោលគឺនឹងផ្តល់នូវសុវត្ថិភាព២៤ម៉ោងទៅអ្នករស់នៅក្នុងអគារ និងធ្វើឱ្យភ្ញៀវមានភាពសប្បាយរីករាយ ។ 

លោកបន្តថា នៅជាន់ទី៧៧នៃអគារនេះ នឹងរៀបចំជាស្កាយបារ និង អាងហែលទឹក ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ត៕

850

851

849

848

858

859

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia