ធំតែស៊ីតិច! តស់មកស្គាល់កំពូលរថយន្ត 𝗜𝗦𝗨𝗭𝗨 មាឌឌាំង កម្លាំងខ្លាំង ជិះ១០០kmចំណាយស្មើកាហ្វេប្រេន២កែវ
នារី AUTOFEBRUARY 16 20242 K views

ជាទូទៅពេលនិយាយទៅដល់រថយន្ត Pick-up ដែលមានមាឌធំ កម្លាំងខ្លាំង អាចធ្វើដំណើរគ្រប់ស្ថានភាពផ្លូវលំបាកបាន អាចដឹកទំនិញធ្ងន់បាន ភាគច្រើននៃរថយន្តទាំងនោះគឺស៊ីសាំងខ្លាំងដូចគ្នា ប៉ុន្តែបើក្រឡេកមកមើលកំពូលរថយន្ត Pick-up របស់ 𝗜𝗦𝗨𝗭𝗨 ម៉ូឌែល 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 មួយម៉ូឌែលនេះវិញ មានកម្លាំងខ្លាំង មាឌមាំហើយ ថែមទាំងស៊ីប្រេងតិចទៀត ខណៈបងប្អូនធ្វើដំណើរ១០០km ចំណាយស្មើកាហ្វេប្រេន២កែវតែប៉ុ​​ណ្ណោះ។

 

2023 Isuzu D Max X Terrain 4x4 in Magnetic Red Mica 3

2023 Isuzu D Max X Terrain Granite Grey With Crusader Caravan 12

យោងតាមផេកផ្លូវការ​របស់ Isuzu Cambodia កាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ​ មានកម្លាំងរថយន្តខ្លាំង ជាមួយម៉ាស៊ីន Isuzu D-Max 3.0 Ddi Blue Power មានកម្លាំង ១៩០សេះ កម្លាំងរមួល ៤៥០ ញូតុនម៉ែត្រ ទោះធ្វើដំណើរយូរយ៉ាង ក៏កម្លាំងរថយន្តនៅតែខ្លាំងដដែល ដោយជិះ១០០គីឡូ ស៊ីប្រេងអស់ត្រឹមតែ៥.៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះ។

 

Drivable Isuzu D Max Expedition Edition Camper 5

Drivable Isuzu D Max Expedition Edition Camper 3

បើនិយាយអំពីទំហំរបស់កំពូលភីកអាប់មួយម៉ូឌែលនេះវិញ មានប្រវែង ៥,២៩៥ មម ទទឹង ១,៨៦៦០ មម និងកម្ពស់ ១,៨៤០ មមចន្លោះកង់ខាងមុខ ១,៥៧០មម ចន្លោះកង់ខាងក្រោយ ១,៥៧០មម កាំបង្វិលអប្បបរមា ៦.១០ម។ 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 បានភ្ជាប់ជាមួយ Professional 4WD ធានាសុវត្ថិភាពឈានមុខគេ Terrain Command ផ្លាស់ប្តូរប្រព័ន្ធបើកបរពី 2WD ទៅ 4WD យ៉ាងរហ័ស និងប្រអប់លេខអូតូ ៦ វគ្គជាមួយ ​REV Tronic Mode អាចប្តូរលេខបានលឿន និងរលូន ងាយស្រួលបើកបរ និងផ្ដល់​ផាសុកភាព។​

 

Maxresdefault

Isuzu D Max 2023 Thai 01

គួរជម្រាបផងដែរថាសម្រាប់ការជាវរថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ឥឡូវនេះប្រិយមិត្តចំណេញច្រើនដោយក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃមកត្រឹម ៤៨,៥០០ដុល្លារ ខណៈតម្លៃដើម៥៤,៥០០ដុល្លារ។ ទន្ទឹមនឹងនេះដែរប្រសិនជាបងប្អូនមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕​

 

New Isuzu V Cross 02

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia