នៅមុននេះបន្ដិចក្រសួងប្រៃសណីយ៍ និងទូរគមនាគម បានចេញសារអំពាវនាវ ដល់អ្នកដែលប្រើប្រាស់ទូរស័ព្ទម៉ាក iPhone ទាំងអស់ប្រញាប់ធ្វើការអាប់ដេតទូរស័ព្ទរបស់ខ្លួន ដើម្បីការពារការហេគចូលរបស់ជនខិលខូច ខណៈថ្មីៗនេះ iPhone ទើបនឹងចេញការអាប់ដេតទៅកាន់ជំនាន់ 16.5.1 (c),។
យោងតាមការប្រកាសនៅក្នុងបណ្ដាញសង្គម Telegram នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា “iPhone ចេញការអាប់ដេតទៅកាន់ជំនាន់ 16.5.1 (c), សូមធ្វើការអាប់ដេតទូរស័ព្ទរបស់អ្នកក្នុងពេលនេះ ដើម្បីបង្ការហានិភ័យនៃការហេគចូលទូរស័ព្ទ”។
សម្រាប់ការអាប់ដេត ក្រសួងបានណែនាំឲ្យអ្នកប្រើប្រាស់ ចុច Setting >> General >> Software Update ជាការស្រេច៕