ជាដំណឹងដ៍រីករាយមួយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ប៉េង ហួត ខណៈថ្មីៗនេះមន្ត្រីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្រសួងនឹងធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីដាក់ដំណើរការសាកល្បងសេវាអ៊ីធើណែតល្បឿនលឿន 5G នៅក្នុងបុរី ប៉េង ហួត មុនគេនៅកម្ពុជា។
ថ្លែងក្នុងដំណើរទស្សនកិច្ចជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) អំពីគុណភាពសេវាទូរស័ព្ទនិងអ៊ីនធើណែត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរី ប៉េង ហួត មានភាពល្អប្រសើរជាងមុន ៧០%។ ក្នុងនោះឯកឧត្ដមក៏បានបញ្ជាក់ដែរថា ក្រុមការងារក្រសួងនឹងបន្តសហការពង្រឹងបន្ថែមសម្រាប់ទីតាំងដែលមិនទាន់ទទួលបានសេវាពេញលេញ។
អ្វីដែលពិសេសនៅក្នុងឱកាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរី ប៉េង ហួត មុនគេ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង 4G និង 5G ឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿងប៉ុណ្ណោះ។
សូមជម្រាបថា 5G គឺជាប្រព័ន្ធអ៊ីនធើណែតដែលផ្ដល់សេវាល្បឿនលឿន និងមានស្ថេរភាពខ្ពស់។ ជាក់ស្ដែងបើប្រៀបធៀបទៅនឹងប្រព័ន្ធ 4G វាដើរលឿនជាងរហូតដល់ទៅ ២០ ដង។ ដូច្នេះនៅពេលប្រព័ន្ធសេវា 5G នេះដាក់ដំណើរការនៅក្នុងបុរី ប៉េង ហួត នោះវានឹងជួយបានច្រើនដល់ប្រជាពលរដ្ឋរស់នៅក្នុងបុរីដែលប្រើប្រាស់ទូរស័ព្ទ ក៏ដូចជាឧបករណ៍អេឡិចត្រូនិចដទៃទៀតផងដែរ។
ទាក់ទងជាមួយបុរី ប៉េង ហូត នេះដែរ សម្រាប់លោកអ្នកដែលចង់បានលំនៅឋាន និងផ្ទះអាជីវកម្ម ដែលមានសក្ដានុពល ដែលភ្ជាប់ការរស់នៅជាមួយនឹងធម្មជាតិដំបូងនៅកម្ពុជា ក្នុងគម្រោង ផ្លាទីនីម អេកូ ខូឡិចសិន របស់បុរី ប៉េង ហួត សូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗៕
អត្ថបទទាក់ទង៖ មានតែ១គ្មាន២! បុរី ប៉េង ហួត ពង្រីកខ្លួនបន្ថែម ១៥០ ហិកតាបង្កប់នូវភាពអស្ចារ្យចំនួន ៤ មិនធ្លាប់មានក្នុងបុរីនៅខ្មែរ
អត្ថបទ៖ កឹម ប៊ុនធឿន