ចង់ដឹងប្រាក់ខែខ្លួនឯងជាប់ពន្ធប៉ុន្មានភាគរយ វាយតែចំនួនប្រាក់ខែលើ App មួយនេះមានបង្ហាញច្បាស់ៗ
ធី ស្រីល័ក្ខFEBRUARY 14 20255.4 K views

ចំពោះបងប្អូនដែលបានកំពុងតែបម្រើការងារនៅក្នុងប្រទេសកម្ពុជា ហើយតែងតែឆ្ងល់ថាតើប្រាក់ខែខ្លួនរាល់ថ្ងៃជាប់ពន្ធប៉ុន្មានភាគរយ ហើយប្រាក់ខែចាប់ពីចំនួនណាឡើងទៅដែលបង្ហាញថាអ្នកជាប់ពន្ធពេលនេះបងប្អូនអាចដោយឡូត App របស់អគ្គនាយកដ្ឋានពន្ធដារបានគឺមានបង្ហាញច្បាស់ៗតែម្តង។

 

ចំពោះ App មួយនេះដែលមានឈ្មោះថា “GDT Salary Tax Cambodia” ដោយឡូហ្គរបស់វាមានអក្សរប្រាក់រៀល ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងប្រាក់ខែខ្លួនតើគេកាត់ពន្ធប៉ុន្មានភាគរយ បន្ទាប់ពីដោយឡូយហើយអក្សរ និយោជិតនិវាសនជន និងនិយោជិតអនិវាសនជន។

10

ពាក្យទាំងពីរនេះបងប្អូនអាចរើសយកមួយណាក៏បាន រួចវានឹងចេញពាក្យឱ្យយើងវាយប្រភេទប្រាក់រៀល និងប្រាក់ដុល្លារ បើយើងរើសប្រាក់រៀល យើងអាចវាយចំនួនប្រាក់ខែយើងសរុបចូលទៅក្នុងកន្លែងមុខងារមានពាក្យប្រាក់បៀវត្សប្រចាំខែ។

11

 នៅពេលយើងបំពេញចំនួនប្រាក់ខែសរុបចូលហើយ យើងគ្រាន់តែចុចពាក្យ “គណនាពន្ធ” នោះគេនឹងបង្ហាញពីអត្រាពន្ធដែលត្រូវកាត់ច្បាស់ៗហើយ៕

12

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia