ជាទូទៅ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនេះត្រូវបានប្រមូលទៅលើ យាន្តជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉ក សណ្តោង ជលយាន ឬជនយានយន្ត(លើសពី១៥០សេះ) ទាំងផ្លូវគោក និងផ្លូវទឹកផងដែរ។
ក្នុងនោះចំពោះអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទត្រូវកំណត់ទៅតាម ប្រភេទយានជំនិះនីមួយដូចជា គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង គិតតាមទំងន់សរុប គិតតាមចំនួនកៅអី គិតតាមប្រវែង និងគិតតាមកងចំពោះយានយន្តកែច្នៃ។
ដោយឡែក នៅក្នុងនោះក៏មានយានជំនិះមួយចំនួន ត្រូវបានអគ្គនាយកដ្ឋានពន្ធដារលើកលែងពន្ធផងដែរ៖
១.រថយន្តគិលានសង្រ្គោះ និងរថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ
២.យានយន្តដែលជាកម្មសិទ្ធរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិដែលបានចុះបញ្ជីសារពភណ្ឌរបស់ស្ថាប័ននោះ
៣.យានយន្តដែលជាកម្មសិទ្ធរបស់ស្ថានទូតឬស្ថានកុងហ៊ុលបរទេសអង្គការអន្តជាតិឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា៕