ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក្រុមហ៊ុន Elitech Distributor Co., ltd បានរៀបចំព្រឹត្ដិការណ៍ « Partner Appreciation and Recognition Night » ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដៃគូអាជីវកម្ម និងភ្ញៀវកិត្ដិយសជាច្រើននាក់។ ខណៈកម្មវិធីដ៏ពិសេសនេះត្រូវបានរៀបចំឡើងនៅ MU:ZIK LIVE HOUSE ។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីបង្ហាញពីការដឹងគុណរបស់ក្រុមហ៊ុន Elitech Distributor Co., ltd ចំពោះដៃគូអាជីវកម្ម សម្រាប់ការលះបង់ និងភាពជោគជ័យរបស់ពួកគេក្នុងការលើកកម្ពស់ដំណោះស្រាយ និង សេវាកម្មដែលក្រុមហ៊ុនផ្ដល់ជូន។ លើសពីនេះ ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងទំនាក់ទំនង អភិវឌ្ឍកិច្ចសហប្រតិបត្តិការបន្ត និងបង្ហាញពីសមិទ្ធិផលរបស់ដៃគូអាជីវកម្មក្នុងវិស័យ សន្តិសុខសុវត្ថិភាពព័ត៌មាន។
ក្នុងឱកាសនេះ ក្រុមហ៊ុនក៏បានចែករំលែកព័ត៌មានអំពី ផលិតផលសន្តិសុខព័ត៌មានថ្មីៗ ដូចជា ESET Endpoint Protection EDR Solution, RidgeBot Automated Penetration Testing, Safetica DLP, និង Hornet Email Security។ អ្នកចូលរួមក៏មានឱកាសចូលរួមពិភាក្សា និងបង្កើតទំនាក់ទំនងអាជីវកម្មថ្មីៗ។
សូមជម្រាបថា ESET ជាកម្មវិធីកម្ចាត់មេរោគក្នុងកំព្យូទ័រ ម៉ាស៊ីនមេ ទូរស័ព្ទដៃ ដែលមានតួនាទីក្នុងការជួយ ការពារទិន្នន័យ ក៏ដូចជាឯកសារសំខាន់ៗ ដែលមាននៅក្នុងកុំព្យូទ័រ ការពារកុំព្យូទ័រពីការជាប់គាំងដោយសារមេរោគជាដើម។ អ្វីដែលពិសេសកម្មវិធីនេះដំណើរការលឿន មិនប៉ះពាល់ដល់ល្បឿនកុំព្យូទ័រ ការប្រើប្រាស់ងាយស្រួល មិនថាអ្នកចេះ និងអ្នកមិនចេះបច្ចេកវិទ្យា។ Elitech Distributor Co., ltd ជាក្រុមហ៊ុនផ្តាច់មុខក្នុងការចែកចាយ ESET នៅកម្ពុជា ចាប់ពីឆ្នាំ ២០២០ មកម្លេះ។
ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់កម្មវិធីកម្ចាស់មេរោគ ESET អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Elitech Distributor Co., ltd តាមរយៈតេឡេក្រាម៖ 088 8888 218 ឬហ្វេសប៊ុកផេក Elitech Distributor Co.,ltd ដើម្បីព្រឹក្សាយោបល់ និង កម្ម៉ង់ទិញបាន៕