ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធី ជីប ម៉ុង រីថែល អេប ដែលអាចឲ្យអតិថិជនធ្វើការបញ្ជាទិញទំនិញបាននៅលើទូរស័ព្ទដៃ ពីគ្រប់ផ្សារទំនើបទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល។ ហើយការដាក់ឲ្យដំណើរការអេបថ្មីនេះ ក៏ជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផ្សារលក់រាយឈានមុខគេនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា ជីប ម៉ុង រីថែល អេប នេះគឺមានមុខងារសំខាន់ៗចំនួនពីររួមមាន៖ ទី១. លោកអ្នកអាចប្រើប្រាស់ ជីប ម៉ុង រីថែល អេប ធ្វើការបញ្ជាទិញទំនិញដែលលោកអ្នកត្រូវការ នៅគ្រប់សាខាផ្សារទំនើប ជីប ម៉ុង ដែលនៅជិតលោកអ្នក ដើម្បីដឹកជញ្ជូនទៅកាន់ទីតាំងដែលលោកអ្នកបានកំណត់។
មុខងារទី២៖ លោកអ្នកអាចធ្វើការសន្សំពិន្ទុ តាមរយៈពេលអេបមួយនេះបាននៅពេលដើរទិញទំនិញនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដើម្បីប្ដូរយករង្វាន់ជាច្រើនសន្ធឹកសន្ទាប់។ បន្ថែមពីនេះ លោកអ្នកក៏អាចទទួលបាននូវព័ត៌មានជាច្រើនទៀតដូចជា៖ កម្មវិធីប្រម៉ូសិន និងព្រឹត្ដការណ៍ផ្សេងៗនៅគ្រប់ហាងទំនិញទាំងអស់ដែលដាក់លក់នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ផងដែរ។
បញ្ជាក់៖ ការសន្សំពិន្ទុនៅក្នុង ជីប ម៉ុង រីថែល អេប នេះធ្វើបានសម្រាប់តែអតិថិជនដែលដើរទិញទំនិញដោយផ្ទាល់នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល តែប៉ុណ្ណោះ។
ដើម្បីចូលប្រើប្រាស់ លោកអ្នកគ្រាន់តែធ្វើការទាញយក ជីប ម៉ុង រីថែល អេប ដែលមាននៅក្នុង App Store ឬ Play Store រួចធ្វើការចុះឈ្មោះដោយបំពេញលេខទូរស័ព្ទ និងឈ្មោះឲ្យបានត្រឹមត្រូវ។ បន្ទាប់មកបំពេញលេខកូដ OTP ដែលទទួលបានតាមរយៈសារ SMS រួចកំណត់លេខសម្ងាត់ ៤ ខ្ទង់ជាការស្រេច។
នៅពេលចង់បញ្ជាទិញទំនិញ លោកអ្នកគ្រាន់តែជ្រើសរើសនូវផ្សារទំនើប ជីប ម៉ុង ណាមួយដែលនៅជិតលោកអ្នក រួចស្វែងរកទំនិញដែលខ្លួនចង់បាន ដោយគ្រាន់តែវាយឈ្មោះ ឬស្កែនបាកូដទំនិញ បន្ទាប់មកកំណត់ចំនួនទំនិញដែលចង់ទិញ ទូទាត់ទឹកប្រាក់ កំណត់ទីតាំងដឹកជញ្ជូន លេខទូរស័ព្ទអ្នកទទួល រួចរក្សាទុក និងចុងក្រោយជ្រើសរើសទីតាំងដែលបានកំណត់រួចដាក់បញ្ជាទិញជាការសម្រេច។
ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ទាក់ទងនឹងការប្រើប្រាស់ ជីប ម៉ុង រីថែល អេប សូមទស្សនាវីដេអូខាងក្រោម៖