ថ្មីៗនេះ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញប្រកាសអន្ដរក្រសួង អំពីការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មាន មនុស្សបើក (ជ្រួន) ព្រមទាំងកំណត់អំពីវិធានការសន្តិសុខក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយនៅក្នុងប្រកាសអន្ដរក្រសួងនេះ ក៏បានបង្ហាញពីតំបន់សំខាន់ៗមួយចំនួនដែលត្រូវបានហាមឃាត់មិនឲ្យមានការ បង្ហោះដ្រូននេះផងដែរ ដោយក្នុងនោះរួមមាន៖
- ព្រះបរមរាជវាំង
- ស្ថាប័នរដ្ឋ
- មន្ទីរពេទ្យ សាលារៀន និងផ្សារ
- ពហុកីឡាដ្ឋាន
- តំបន់រមណីយដ្ឋានអង្គរ និងបរិវេណប្រាសាទ
- លំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី
- និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និងអង្គការអន្តរជាតិ
- មូលដ្ឋានយោធា និងមូលដ្ឋាននគរបាលជាតិ
- ទីតាំង ឬឃ្លាំងស្តុកសារធាតុងាយឆេះ ឬងាយផ្ទុះឆេះ
- ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ រោងចក្រចម្រាញ់ប្រេង ឧស្ម័ន រ៉ែ រោងចក្រអគ្គិសនី និងអនុស្ថានីយអគ្គិសនី។
យ៉ាងណាទីតាំងខាងលើនេះ អាចធ្វើការបង្ហោះដ្រូនបាន លុះត្រាតែមានការអនុញ្ញាតពីស្ថាប័នសាមី ឬម្ចាស់ទីតាំងតែប៉ុណ្ណោះ៕