ជាប់បាក់ឌុប តែគ្មានលុ.យរៀនបន្ត វិទ្យាស្ថានចំនួន ៣២ មានផ្តល់ការបណ្តុះបណ្តាលឥត.គិតថ្លៃ ដល់សិស្សក្រីក្រ
Sambat SokhlangNOVEMBER 24 2023415 views

ក្រោយលទ្ធផលបាក់ឌុបចេញមក មានសិស្សរាប់ម៉ឺននាក់កំពុងរីករាយជាមួយនឹងលទ្ធផលនៃការខិតខំប្រឹងប្រែងអស់រយៈ១២ឆ្នាំ និងកំពុងតែគិតគូរពីជំហានបន្ទាប់ដែលនឹងត្រូវឡើងទៅរៀននៅឯសាកលវិទ្យាល័យទៅលើជំនាញដែលខ្លួនចង់រៀន។ តែទន្ទឹមនឹងនោះក៏មានសិស្សមួយចំនួនបានជាប់លទ្ធផលល្អហើយតែខ្លួនគ្មានលទ្ធភាពទៅរៀននៅឯសាកលវិទ្យាល័យដូចគេ ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងបង្ហាញនូវវិទ្យាស្ថានចំនួន ៣២ ដែលមានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិស្សក្រីក្រដោយឥតគិតថ្លៃ រួមមាន ៖

១.វិទ្យាស្ថាននៅ ភ្នំពេញ

  • វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស, វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត, វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍, វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម, វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជាថៃ, វិទ្យាស្ថានបច្ចេកទេសហ្ស៊ីវ៉េសេ
  • ២.វិទ្យាស្ថានតាមបណ្តាខេត្ត

    • វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគជោសែនបាត់ដំបង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (ក្រចេះ) , វិទ្យាស្ថានបច្ចេកទេសបាត់ដំបង, វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង, វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ, វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជាចិនព្រះសីហនុ, វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម, វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់, វិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ធំ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ, វិទ្យាស្ថានពហុបច្ចេកទេសកំពងស្ពឺ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង, វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន, វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង, វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ, និង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ។

    C

    គួរបញ្ជាក់ផងដែរថា ក្រៅពីការសិក្សាដោយឥតគិតថ្លៃហើយនោះ សិស្សដែលចូលរៀនវគ្គបណ្តុះបណ្តាលនេះក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រួមនឹងការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

    C

    ដូច្នេះសម្រាប់សិស្សានុសិស្សដែលកំពុងតែខ្វះខាតនិងចាប់អារម្មណ៍ចង់ចូលរៀនអាចធ្វើការដាក់ពាក្យបានតាមរយៈ 

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia