នៅពេលឆាប់ៗខាងមុខកម្ពុជាអាចនឹងមានពូជទំពាំងបាយជូរពីជប៉ុនមកដាំនិង ក្រោយក្រុមហ៊ុនធំមួយរបស់ជប៉ុនបានបង្ហាញពីបំណងក្នុងការផ្តល់គ្រាប់ពូជដំណាំទំពាំងបាយជូពូជជប៉ុនដើម្បីកម្ពុជាយកមកដាំសាកល្បង ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម គង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខាងភាគីក្រុមហ៊ុជប៉ុន INOUE CALCIUM CORPORATION បានលើកឡើងពីគម្រោងរបស់ខ្លួននៅកម្ពុជា លើការផ្តល់ពូជដំណាំទំពាំងបាយជូរ និងការស្នើសុំនាំចូលនូវថ្នាំកសិកម្មគ្រប់ប្រភេទផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន INOUE CALCIUM CORPORATION ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ១៨៨៤ ដែលជាក្រុមហ៊ុនរកស៊ីក្នុងវិស័យកសិកម្មផ្តោតទៅលើ ការផលិតជីគីមី ថ្នាំកសិកម្ម និងការដាំដុះប៉េងបោះ និង ទំពាំងបាយជូរ ជាដើម៕