ដំណឹងល្អ! ឥណ្ឌូនេស៊ី អាចនឹងមកបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃដំឡូងមីកម្ពុជាទៅជាឱសថ
ធី ស្រីល័ក្ខMARCH 23 2023290 views

ឆាប់ៗនេះ ប្រទេសឥណ្ឌូនេស៊ីអាចនឹងមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា ដោយនៅក្នុងនោះឥណ្ឌូនេស៊ីចង់មកបង្កើតរោងម៉ាស៊ីនកិនស្រូវ និងចង់កែច្នៃដំឡូងមីនៅកម្ពុជាចេញជាឱសថ ក៏ដូចចង់កែច្នៃដំណាំកសិកម្មមួយចំនួនទៀតនៅកម្ពុជាផងដែរ។

ជាក់ស្តែង កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា វិនិយោគិនឥណ្ឌូនេស៊ី អាចមកវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃដំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏។

៥

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណទៅដល់ ឯកឧត្តម Enggartiasto ចំពោះការរៀបចំកិច្ចពិភាក្សានេះ និងបានប្តេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

៦

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia