មជ្ឈមណ្ឌល ARMAC ប្រារព្ធទិវាអន្តរជាតិពីការយល់ដឹងអំពីមីនក្រោមប្រធានបទ «ការកើនឡើងភាពរឹងមាំ៖ ការកសាងភាពធន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយមីន​»
Sopheak PichAPRIL 10 2024

ខេត្តសៀមរាប ប្រទេសកម្ពុជា ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ – មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលជាមជ្ឈមណ្ឌលក្រោមកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខតំបន់អាស៊ាន ដែលទទួលដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅទូទាំងប្រទេសសមាជិកអាស៊ាន។ មជ្ឈមណ្ឌលARMAC បានប្រារព្ធ ទិវាអន្តរជាតិយល់ដឹងពីមីន និងការផ្តល់ជំនួយក្នុងសកម្មភាពមីន ក្រោមប្រធានបទ «ការកើនឡើងភាពរឹងមាំ៖ ការកសាងភាពធន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារមីន»។

សម្រាប់ប្រធានបទឆ្នាំនេះគឺតំណាងឱ្យការប្តេជ្ញាចិត្តរួមរបស់ប្រទេសសមាជិកអាស៊ានក្នុងការប្រឈមមុខនឹងបញ្ហានានាដែលបង្កឡើងដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) នៅទូទាំងតំបន់របស់ខ្លួន និងបន្តនៅតំបន់ដទៃទៀត។

Photo 2024 04 10 12 08 23ទិវាអន្តរជាតិយល់ដឹងពីមីន បង្ហាញពីការប្តេជ្ញាចិត្តបន្តនូវកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពក្នុងការលុបបំបាត់មីន ជាពិសេសបង្ហាញពីសារៈសំខាន់នៃភាពធន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រាប់មីន។ ទិវាអន្តរជាតិនេះ ដើរតួជានិមិត្តសញ្ញានៃក្តីសង្ឃឹម និងសកម្មភាពដោយស្របនឹងបេសកកម្មរបស់មជ្ឈមណ្ឌល ARMAC ដែលដឹកនាំដោយនាយកប្រតិបត្តិ លោកស្រី ប៊ុត រតនា។

ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា ដែលមានការចូលរួមចម្រុះពីសហគមន៍ សកម្មភាពមីន រួមទាំងអង្គការដែលមានឯកទេសក្នុងការបោសសម្អាតមីន អ្នករស់រានមានជីវិតពីមីន អ្នកបង្កើតគោលនយោបាយ និងអ្នកគាំទ្រសាធារណៈនៃគំនិតផ្តួចផ្តើមសកម្មភាពមីន។

Photo 2024 04 10 12 08 30ព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនេះមានការចូលរួមឧបត្ថម្ភដោយ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដោយរួមមានរបៀបវារៈនៃសកម្មភាពនានាជាច្រើន។ សកម្មភាពទាំងនោះរួមមាន ការពិភាក្សាផ្ទៃក្នុងដែលសម្រប សម្រួលដោយមជ្ឈមណ្ឌល ARMAC ដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលទស្សនា អាប៉ូប៉ូ (APOPO) ការចូលរួមក្នុងព្រឹត្តិការណ៍ទិវាអន្តរជាតិយល់ដឹងពីមីនដែលរៀបចំដោយអាជ្ញាធរកម្ចាត់មីន ដំណើរទស្សនកិច្ចទៅកាន់វាលមីនដែលត្រូវបានបោសសម្អាតដោយអង្គការ HALO Trust ដំណើរទស្សនកិច្ចនៃសារមន្ទីរសន្តិភាព សកម្មភាពមីនស៊ីម៉ាក់ និងបទបង្ហាញឆ្លុះបញ្ចាំងទស្សនៈយុទ្ធសាស្ត្រដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី Sister Denise Coghlan។

Photo 2024 04 10 12 08 17ព្រឹត្តិការណ៍នេះក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម ប៊ូកែវ ភូមិវង្សសាយ (Buakeo Phumvongsay)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) រួមទាំង ឯកឧត្ដម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃអាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អ្នកតំណាងសមាជិកអាស៊ាននានា អ្នកតំណាងប្រទេសជប៉ុន មូលនិធិព្រីនស៍ រួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ព្រឹត្តិការណ៍របស់ មជ្ឈមណ្ឌល ARMAC បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីសកម្មភាពនានា នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារមីន និងបង្ហាញពីការខិតខំដើម្បីអនាគតកាន់តែរឹងមាំតាមរយៈ រីកចម្រើននៃកិច្ចសហការរួម។

ក្រោមការដឹកនាំរបស់លោកស្រី ប៊ុត រតនា បេសកកម្មនេះសង្កត់ធ្ងន់លើការរួមបញ្ចូលសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងវិស័យដោះមីនមនុស្សធម៌ និង ការកំចាត់ចោលអាវុធជាតិផ្ទុះ។

លោកស្រី ប៊ុត រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC មានប្រសាសន៍ថា «ទោះបីក្នុងកាលៈទេសៈប្រឈមមុខនឹងទុក្ខលំបាក យើងនៅតែក្រោកឡើងជាមួយគ្នាកាន់តែខ្លាំងជាងមុន។ ការយកចិត្តទុកដាក់របស់យើងចំពោះសកម្មភាពមីន លើសពីការបោសសម្អាតមីន ដែលបានសបញ្ជាក់អំពីការបណ្តុះសហគមន៍ឱ្យកាន់តែរឹងមាំដើម្បីឆ្ពោះទៅរកការបង្កើតអនាគតដែលមិនប៉ះពាល់ដោយស្លាកស្នាមនៃបុព្វហេតុនេះ»។

ជាមួយគ្នានេះផងដែរ ព្រឹត្តិការណ៍នេះគឺត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាឥទ្ធិពលមួយលើគំនិតផ្តួចផ្តើមសកម្មភាពមីននាពេលអនាគតក្នុងការជំរុញការយល់ដឹង និងការពិភាក្សាជាយុទ្ធសាស្រ្តក្នុងចំណោមអ្នកចូលរួមទាំងឡាយ។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការប្រារព្ធពិធីប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចប្រសព្វដ៏សំខាន់សម្រាប់មជ្ឈមណ្ឌល ARMAC ដើម្បីជំរុញឆ្ពោះទៅគោលដៅក្នុងការធានានូវសុវត្ថិភាពការអភិវឌ្ឍ និងភាពរឹងមាំនៅក្នុងតំបន់ដែលរង ផលប៉ះពាល់ដោយសារមីន។

 

អំពីមជ្ឈមណ្ឌល ARMAC៖

មជ្ឈមណ្ឌលARMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុង ការសម្របសម្រួល កិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ មជ្ឈមណ្ឌល ARMAC ប្តេជ្ញាចិត្តក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់ និងបន្តបេសកកម្មរបស់ខ្លួនឆ្ពោះទៅកាន់ តំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសុវត្ថិភាព និង វិបុលភាពជាងមុន។

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន

ផ្ទះលេខ ២៩, ផ្លូវ ១១៥, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ១២០៣០៧​ កម្ពុជា

ទូរស័ព្ទ៖ (+៨៥៥)​២៣​ ២២១ ៣៥៤/ (+៨៥៥) ២៣ ២២១ ៣៦៤

អ៊ីមែល៖ secretariat@aseanmineaction.org

Sopheak Pich

អត្ថបទសរុប៖ 575

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia