ក្រោយជាប់ជាប្រធាន សមាគមសិល្បករខ្មែរ លោកជំទាវ ម៉ៅ ចំណាន លើកឡើងបែបនេះ
Ping Chou EngMAY 2 20243.3 K views

តាមប្រភពពីក្រសួងព័ត៌មានចុះថ្ងៃទី០២​ ខែឧសភា ឆ្នាំ២០២៤នេះ​បានឱ្យដឹងថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយា អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ជាស្ថានពរហើយ ដោយទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ក្នុងចំណោមអង្គបោះឆ្នោតចំនួនជាង ៦០០សំឡេង។

ទន្ទឹមនឹងនេះក្រោយពីជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងថា សមាគមសិល្បករនឹងសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការរួមគ្នា ដើម្បីវិស័យវប្បធម៌ អភិវឌ្ឈន៍និងអភិរក្សសិល្បៈវប្បធម៌ ឲ្យបានរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច និងឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានគូសបញ្ជាក់អំពីការពិនិត្យមើលលទ្ធភាព នៃការបណ្តាក់ទុនពីអ្នកមានធនធាន ដើម្បីគាំទ្រវិស័យភាពយន្ត ឲ្យកាន់តែមានគុណភាពឈានទៅមុខ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

ចំពោះការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរនេះ តែងធ្វើឡើងរៀងរាល់៥ឆ្នាំម្តង សម្រាប់១អាណត្តិ ខណៈអាណត្តិទី៦នេះ ធ្វើ​ឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិតសភាកម្ពុជា ស្របតាមលក្ខន្តិកៈដែលសមាគម មានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងមានបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ

គួរជម្រាបផងដែរថាសមាគមសិល្បករខ្មែរដែលជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានគំនិតផ្ដួចផ្ដើមរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ដើម្បីអភិរក្ស អភិវឌ្ឍន៍ និងចូលរួមបង្កើតសកម្មភាពសិល្បៈនានា ក្នុងការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសម្រួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនទៀតរបស់សិល្បករ សិល្បការិនី ជាពិសេសសិល្បករចាស់ជរា ពិការបាត់បង់សមត្ថភាព បាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិ៕

438159609 932213595371445 1767275207126688135 N

Photo 2024 05 02 11 45 15 (4).j

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia