ចំណេ.ញបានប៉ុន្មាន? តស់មកដឹងពីប្រាក់ចំណេ.ញរបស់ធនាគារ ABA និងអេស៊ីលីដា នៅក្នុង៣ខែដំបូងឆ្នាំ២០២៤នេះ
Toeuy HongMAY 16 20241.7 K views

ធនាគារ ABA និងធនាគារ អេស៊ីលីដាគឺជាត្រូវដ៏ធំបំផុតនៅប្រទេសកម្ពុជាដែលមានប្រជាជនខ្មែរស្គាល់ច្រើនហើយធនាគារទាំង២នេះក៏បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្ដល់កម្ចីដល់ប្រជាជនខ្មែរនិងម្ចាស់អាជីវកម្មនិងក្រុមហ៊ុនសហគ្រាសក្នុងស្រុកជាច្រើន។

សម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ តើធនាគារពាណិជ្ជទាំង២នេះរកស៊ីចំណេញបានប៉ុន្មាន?

. ធនាគារ ABA

 បើយោងតាមរបាយការណ៍ដែលមិនទាន់ធ្វើសវនកម្ម នៅត្រឹមត្រីមាសទីមួយឆ្នាំ២០២៤នេះ ធនាគារ ABA មានទ្រព្យសកម្មប្រមាណជាង១២ពាន់លានដុល្លារកើនឡើងចំនួន២៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅ។ សម្រាប់ត្រីមាសទីមួយឆ្នាំ២០២៤ ធនាគារ ABA រកស៊ីចំណេញបាន៧៩លានដុល្លារដែលស្មើនឹងកំណើន១៥%ធៀបនឹងឆ្នាំ២០២៣។

លើសពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចំនួនគណនីអតិថិជនមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺត្រឹមត្រីមាសទីមួយឆ្នាំ២០២៤នេះចំនួនគណនីអតិថិជនរបស់ABAឡើងដល់៧.៦លានគណនីដោយកើនឡើងរហូតដល់ទៅ៤១%។

. ធនាគារ អេស៊ីលីដា

ត្រឹមត្រីមាសទី១ឆ្នាំ២០២៤ប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាកើនឡើងដល់ ៧,៦៤ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៤០៩,៣៤ លានដុល្លារអាមេរិក ឬ ៥,៦៦%។ ចំណែកប្រាក់ចំណេញនៅត្រឹមត្រីមាសទីឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដារកស៊ីចំណេញបាន២៦.៥៤លានដុល្លារថយចុះចំនួន៣១.២៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅនេះ។

មូលហេតុដែលប្រាក់ចំណេញរបស់ អេស៊ីលីដាថយចុះគឺដោយសារការអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ៨,២២ លានដុល្លារអាមេរិក។ ដូច្នេះជាលទ្ធផលធ្វើឲ្យប្រាក់ចំណេញនៅត្រីមាសទី១នេះមានការថយចុះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia