មេឃក្តៅពេក! អាជ្ញាធរខេត្តកំពត ត្រៀមបើកយុទ្ធការជួយពលរដ្ឋពីគ្រោះរាំងស្ងួតទូទាំងខេត្តបើគ្មានភ្លៀងធ្លាក់ ១០ថ្ងៃទៀត
ធី ស្រីល័ក្ខMAY 2 2024777 views

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានប្រកាសថា បើអាកាសធាតុនៅបន្តក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១០ ទៅ១៥ថ្ងៃទៀត  ខេត្តនឹងបើកយុទ្ធនាការជួយសង្គ្រោះពលរដ្ឋដែលទទួលរងដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តតែម្តង។

បើយោងតាមការចុះផ្សាយដោយ មន្ទីរព័ត៌មានខេត្តកំពតបានឱ្យដឹងថា ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនក្នុងខេត្តកំពត ដែលបានធ្វើឡើងនៅសាលប្រជុំបូកគោ កាលពីព្រឹកមិញនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ក្នុងថ្នាក់ ខេត្ត បានគិតគូរនិងរៀបចំផែនការត្រៀមបម្រុងដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនានា ទៅលើទីតាំងភូមិសាស្ត្រមួយចំនួននៅក្នុងខេត្ត ដែលងាយទទួលរងគ្រោះរួចរាល់ហើយ ថាទីតាំងណាដែលងាយទទួលរងគ្រោះនឹងការជន់លិច  និងទីតាំងណាដែលងាយទទួលរងគ្រោះដោយគ្រោះរាំងស្ងួត។

១៤

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការងារនេះត្រូវបានធ្វើឡើងយ៉ាងម៉ឹងម៉ាត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រោមកិច្ចដឹកនាំផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។

១៥

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្ត្រីជំនាញបន្តកិច្ចសហការល្អបន្ថែមទៀតលើកការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ  ហើយបើមានតម្រូវការអ្វីបន្ថែម សូមធ្វើការរាយការណ៍មកកាន់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រោះឯកឧត្តមកិត្តិសង្គហបណ្ឌិត លោកកំពុងតែខិតខំស្វែងរកលទ្ធភាពក្នុងរៀបចំសម្ភារៈស្តុកទឹក ដើម្បីចែកចាយជូនប្រជាពលរដ្ឋ ព្រោះបើតាមមន្ត្រីជំនាញថា អាកាសធាតុនឹងបន្តក្តៅហួតហែងអូសបន្លាយរហូតដល់ចុងខែឧសភានេះ ទើបមានភ្លៀងធ្លាក់៕

១៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia