មហាសេ.ដ្ឋី Elon Musk អាចនឹងជួបគ្រោះធំ ក្រោយអតីតបុគ្គលិ.កនិយាយចំៗ ពីបញ្ហាក្នុងក្រុមហ៊ុនបែបនេះ
Kan DaraMAY 17 20241.2 K views

ក្រៅពីធ្លាប់គ្រងដំណែងជាមហាសេដ្ឋីលេខមួយលើលោក Elon Musk ក៏ជាបុគ្គលដ៏កម្រម្នាក់ដែលមនុស្សចាត់ទុកថា លោកគឺជា «អេលាន» ផងដែរ ព្រោះតែលោកចូលចិត្តធ្វើអ្វីថ្មីប្លែកពីអ្នកដទៃ ធ្វើការគ្មានថ្ងៃសម្រាក ស្មោះស្ម័គ្រនឹងគោលដៅខ្លាំងបំផុត។ ប៉ុន្តែក្នុងនោះក៏មានលេចឮដំណឹងចេញពីមាត់អតីតកាលបុគ្គលិកធ្លាប់ធ្វើការជាមួយលោកថា Elon Musk អាចនឹងជួយគ្រោះធំ បើនៅតែបង្ខំ និងដាក់ការងារយ៉ាងតឹងរឹងខ្លាំងហួសកម្រិតដល់បុគ្គលិក។

អតីតបុគ្គលិក Neuralink ប្រាំមួយនាក់ដែលជាក្រុមហ៊ុនមួយរបស់លោក Elon Musk បានអះអាងថា៖ «ក្រុមហ៊ុននេះត្រូវបានបោកបញ្ឆោតដោយសម្ពាធយ៉ាងខ្លាំងដើម្បីសម្រេចបាននូវគោលដៅមានមហិច្ឆតាមិនគួរឱ្យជឿ ដែលបណ្តាលឲ្យមានភាពរង្គោះរង្គើក្បាលម៉ាស៊ីនដឹកនាំ» ពួកគេបានប្រាប់ទៅកាន់ទស្សនាវដ្តីថា៖ «លោក Elon Musk មិនពេញចិត្ត តាំងពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់ក្រោមជាមួយនឹងល្បឿននៃការរីកចម្រើន ទោះបីជាយើងកំពុងធ្វើដំណើរក្នុងល្បឿនលឿនបំផុតដែលមិនធ្លាប់មានពីមុនមកក៏ដោយ»។ នេះបើតាមរយៈការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Byte។

បុគ្គលិកម្នាក់បានពិពណ៌នាអំពីក្រុមហ៊ុនរបស់លោក Elon Musk ទៅកាន់ក្រុមហ៊ុន Fortune យ៉ាងដូច្នេះថា៖ «មនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនទាំងមូលគឺត្រូវបានជំរុញដោយការភ័យខ្លាច»។ ក្នុងនាមជាផ្នែកមួយនៃ Neuralink បានឃើញអត្រានៃការផ្លាស់ប្តូរដ៏ធំដែលរួមបញ្ចូលការចាកចេញនៃក្រុមអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន។

ជាក់ស្តែង កាលពីខែឧសភា ឆ្នាំ២០២១ សហស្ថាបនិករបស់ក្រុមហ៊ុន Max Hodak បានប្រកាសភ្លាមៗថាគាត់បានចាកចេញពីក្រុមហ៊ុន ប៉ុន្តែមិនបានផ្តល់ចម្លើយច្បាស់លាស់ពីមូលហេតុនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានការបង្ហាញមួយចំនួនដែលថាលោក និងលោក Elon Musk ប្រហែលជាមិនចុះសម្រុងនឹងគ្នាទេ ហើយការពិត Max Hodak ប្រហែលជាត្រូវបានបណ្តេញចេញ។

គួរជម្រាបផងដែរថា បច្ចុប្បន្នវប្បធម៌ការងារដ៏អាក្រក់នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរបស់លោក Elon Musk ដូចជា SpaceX និង Tesla ជាដើម គឺជារឿងដ៏គួរឲ្យព្រួយបារម្ភចំពោះការមើលរំលង សុខភាពផ្លូវចិត្ត និងសុខុមាលភាពរាងកាយរបស់បុគ្គលិកខណៈក្រុមហ៊ុនទាំងនោះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺជុំវិញពិភពលោកលើវិស័យបច្ចេកវិទ្យាដ៏គួរឱ្យរំភើប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia