បើធ្វើបានរស់នៅមានក្ដីសុខ! សេដ្ឋី Bill Gates បង្ហើបរឿង៧ដើម្បីកសាភាពមានបានហើយជីវិតរីករាយមានក្ដីសុខ
Toeuy HongMAY 2 2024495 views

សេដ្ឋី Bill Gates គឺជាបុគ្គលម្នាក់ដែលកសាងភាពមានបានសល់ទ្រព្យប្រមាណ១២៨ពាន់លានដុល្លារចេញពីការខិតខំប្រឺងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួនហើយក៏ជាសេដ្ឋីដែលតែងតែបរិច្ឆាគលុយជួយដល់មនុស្សជាតិទាំងផ្នែកអប់រំនិងសុខភាពផងដែរ។

 មិនតែប៉ុណ្ណោះលោកតែងតែចែករំលែកនូវគំនិតល្អៗទាក់ទងការកសាងទ្រព្យហើយខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនដែលលោកបានចែករំលែកក្នុងការកសាងទ្រព្យសម្បតិ្តហើយជីវិតរីករាយមានក្ដីសុខ។

. លុយអាចទិញសុភមង្គល

  នៅពលយើងមានលុយយើងអាចកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុបានច្រើន ហើយក៏មិនចាំបាច់បារម្ភរឿងលុយបង់ថ្លៃសាលាដែរ។ មិនតែប៉ុណ្ណោះពេលយើងមានលុយយើងអាចព្យាបាលជំងឺ ហើយទោះជាចំណាយក្នុងការរស់នៅរបស់យើងកើនឡើងក៏មិនជាបញ្ហាដែរ។

. ចាយលុយរបស់ថ្លៃមិនជាបញ្ហាទេ

ជាការពិតណាស់បើចង់កសាងទ្រព្យសម្បត្តិហើយធ្វើឲ្យទ្រ​ព្យយើងកើនឡើង យើងត្រូវដាក់អាទិភាពវិនិយោគ។ យ៉ាងណាមិញមិនជាបញ្ហានោះទេក្នុងការចាយលុយទិញរបស់ថ្លៃៗដែលយើងចង់បានដើម្បីក្ដីសុខខ្លួនឯង។ សូមកុំមានអារម្មណ៍ថាខុសក្នុងការចំណាយលុយទៅលើរបស់និងបទពិសោធន៍ដែលធ្វើឲ្យយើងសប្បាយរីករាយ។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវស្វែងតុល្យភាពរវាងទ្រព្យដែលអ្នកមាននិងការចំណាយលុយទៅលើរបស់បទពិសោធន៍អ្នក។

.  វិនិយោគលើការសិក្សាដោយខ្លួនឯង

 សេដ្ឋី Bill Gates បានរៀនសូត្រដោយខ្លួនឯងពីការបង្កើតProgramកុំព្យូទ័រហើយគាត់ក៏បន្តរៀនៃសូត្ររហូតបង្កើតក្រុមហ៊ុនMicrosoft ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក។  យោបល់របស់លោកគឺថាប្រសិនការអប់រំផ្លូវមានការខ្វះខាត អ្នកត្រូវស្រាវជ្រាវនិងរៀនបន្ថែមដោយខ្លួនឯង។

. មានមហិច្ឆតាធំ

 សេដ្ឋី Bill Gates ជាមនុស្សម្នាក់ដែលមិនបោះបង់គោលដៅរបស់ខ្លួនឡើយពោលគឺលោកសុខចិត្តបោះបង់ការសិក្សាតែមិនបោះបង់ក្ដីស្រមៃនិងគោលដៅរហូតលោកអាចបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាក៏ធំបាន។

. មិនសំខាន់ថាឆ្លាតឬមិនឆ្លាតទេ

 អ្នកមិនចាំបាច់មានសញ្ញាបត្រសិក្សាខ្ពងខ្ពស់ មិនចាំបាច់ពិន្ទុGPAខ្ពស់នោះទេ តែអ្វីដែលអ្នកត្រូវធ្វើគឺអភិវឌ្ឍនសមត្ថភាពខ្លួនឯងឲ្យកាន់តែពូកខែ ព្រោះកាលណាអ្នកកាន់តែមានសមត្ថភាពជីវភាពអ្នកកាន់តែល្អប្រសើរ។

. យល់ពីអត្ថន័យនៃភាពជោគជ័យ

 មានលុយ មានទ្រព្យសម្បត្តិច្រើនមិនមែនមានន័យថាអ្នកជោគជ័យឡើយ ពោលគឺភាពជោគជ័យពិតប្រាកដគឺមនុស្សដែលនៅជុំវិញខ្លួនអ្នកមានក្ដីសុខនិងស្រលាញ់រាប់អានអ្នកចេញពីចិត្ត។ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិហូរហៀរប៉ុន្ដែមិនមានក្រុមគ្រួសារឬមិត្តភក្ដិខ្វល់ខ្វាយពីអ្នកទេនោះវាគ្មានន័យឡើយ។

. ឆ្ងល់ហើយបន្តរៀនជានិច្ច

លោក Bill Gates បានលើកឡើងថាបើអ្នកបន្តរៀនសូត្រនិងអភិវឌ្ឍនខ្លួនជានិច្ចអ្នកនឹងនៅតែជាមនុស្សទាន់សម័យជាពិសេសពេលអ្នករៀននូវអ្វីដែលថ្មីអ្នកនឹងពូកែជាងអ្នកដទៃ។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia