ក្រុមហ៊ុន Royal Railway នឹងដាក់រថភ្លើងល្បឿនលឿនទើបទិញពីជប៉ុន ឲ្យដឹកជញ្ជូនអ្នកដំណើរតាមទីតាំងទាំងនេះ
Bunthoeun KoemMAY 1 202414.6 K views

កាលពីពេលកន្លងទៅក្រុមហ៊ុន Royal Railway ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើការបញ្ជាទិញរថភ្លើងពីប្រទេសជប៉ុន ប្រភេទ Kiha 183 Heavy Snow ដែលជារថភ្លើងល្បឿនលឿន ដើម្បីដាក់ឲ្យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ ហើយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ រថភ្លើងនេះក៏បានដឹកមកដល់ប្រទេសកម្ពុជាផងដែរ។

8

ជាមួយគ្នានេះដែរថ្មីៗនេះ ក្រុមហ៊ុន Royal Railway បានបង្ហាញពីខ្សែដឹកជញ្ជូនដែលរថភ្លើងខាងលើត្រូវដាក់ឲ្យដំណើរការដូចគ្នា។ បើយោងតាមការដកស្រង់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនបានបញ្ជាក់ថា រថភ្លើង Kiha 183 Heavy Snow នឹងដាក់សម្រាប់ខ្សែអ្នកដំណើរក្នុងពេលឆាប់ៗ លើផ្លូវដែកទាំងពីរខ្សែដូចខាងក្រោម៖

១. ខ្សែអ្នកដំណើរខាងជើង

  • ភ្នំពេញ » « ពោធ៍សាត់
  • ភ្នំពេញ » « មោងឬស្សី
  • ភ្នំពេញ » « បាត់ដំបង
  • ភ្នំពេញ » « សិរីសោភ័ណ
  • ភ្នំពេញ » « ប៉ោយប៉ែត

២. ខ្សែអ្នកដំណើរខាងត្បូង

  • ភ្នំពេញ » « តាកែវ
  • ភ្នំពេញ » « កំពង់ត្រាច
  • ភ្នំពេញ » « កែប
  • ភ្នំពេញ » « កំពត
  • ភ្នំពេញ » « វាលរេញ
  • ភ្នំពេញ » « ក្រុងព្រះសីហនុ៕

436363442 943241617596009 4358425187975418194 N

435889061 943241490929355 8253725607401470786 N

441054316 952900939963410 2829574890218440634 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia