អ្នកជំនាញ៖ ប្រើឃ្លាទាំង៥នេះរាល់ថ្ងៃ ជួយឲ្យក្លាយជាមនុស្សពូកែទំនាក់ទំនង នរណាក៏ចង់នៅជិត
Kan DaraMAY 13 202416.2 K views

ការចងទំនាក់ទំនងមានសារសំខាន់ណាស់ នៅក្នុងអាជីពការងារ ការរកស៊ីទទួលទាន ក៏ដូចជារបៀបរបបរស់នៅប្រចាំថ្ងៃ។ ហេតុដូចនេះ អ្នកនាង Stephanie Harrison ដែលជាអ្នកជំនាញផ្នែកសុភមង្គល និងជាអ្នកនិពន្ធសៀវភៅ New Happy បានប្រាប់ឃ្លាពិសេស ០៥ គួរនិយាយរាល់ថ្ងៃ ជួយឲ្យអ្នកក្លាយជាមនុស្សពូកែទំនាក់ទំនង នរណាក៏ចង់នៅក្បែរ៖

/.តើអ្នកមានអារម្មណ៍យ៉ាងណាដែរ?៖ សូម្បីតែទំនាក់ទំនងជិតស្និទ្ធបំផុតក៏ដោយ អ្នកគួរតែរក្សានូវការចែករំលែកអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ទាំងក្តីព្រួយបារម្ភ ភាពរីករាយ ទុក្ខសោក ឬបន្ទុកជាដើម។ ការស្រាវជ្រាវបានរកឃើញថា ការបង្ហាញអារម្មណ៍តាមរយៈពាក្យសម្តីដូចជា “ខ្ញុំពិតជាស្ត្រេស” ឬ “ខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិចថ្ងៃនេះ” ជួយរឹតចំណងទំនាក់ទំនងកាន់តែរឹងមាំ និងយល់ចិត្ត។

/. អ្នកអស្ចារ្យណាស់៖ ភាគច្រើនមនុស្សមើលស្រាលខ្លាំងទៅលើឥទ្ធិពលនៃពាក្យសរសើរដ៏សាមញ្ញ។ តាមពិត ការទទួលបានការសរសើរពីអ្នកដទៃ ជួយឲ្យផ្នែកខួរក្បាលសកម្ម និងបង្កើនអកម៉ូនរីករាយ។ ដូច្នេះចូរព្យាយាមផ្តោតទៅលើគុណសម្បត្តិខាងក្នុងរបស់មនុស្សដូចជា ភាពអត់ធ្មត់ សណ្តានចិត្តល្អ ឬភាពក្លាហានរបស់ពួកគេជាដើម វានឹងនាំទៅរកការពេញចិត្តក្នុងទំនាក់ទំនងកាន់តែខ្លាំង។

/. អ្នកសំខាន់សម្រាប់ខ្ញុំ៖ ពាក្យមួយឃ្លានេះ បានបង្កើតបាតុភូតមួយហៅថា Hedonic Adaptation ដែលខួរក្បាលត្រូវបានភ្ជាប់ជាមួយអ្វីដែលល្អនៅក្នុងជីវិតរបស់យើង។ សូមចំណាយពេលបន្តិច ហើយស្រមៃមើលថាតើ ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា បើគ្មានមនុស្សម្នាក់នេះ និងកុំភ្លេចប្រាប់ពួកគេផង។

/. ខ្ញុំមានការដឹងគុណចំពោះអ្នក៖ ការចំណាយពេលមួយភ្លែតដើម្បីអរគុណនរណាម្នាក់ មិនត្រឹមតែធ្វើឲ្យគេមានអារម្មណ៍ល្អប៉ុណ្ណោះទេ វាថែមទាំងជួយផ្លូវចិត្តយើងឲ្យប្រសើរផងដែរ។ ក្នុងនោះ ការសិក្សាបានបង្ហាញថា ការដឹងគុណ គឺជាស្រទាបដ៏រឹងមាំដើម្បីការពារភាពស្ត្រេស។

/. វាមិនអីទេ ប្រសិនបើអ្នកមានអារម្មណ៍ពិបាក៖ ធម្មជាតិរបស់មនុស្សបានបង្រៀនថា ការបង្ហាញការឈឺចាប់ គឺជាការបង្ហាញភាពអាម៉ាស់។ ដូច្នេះ ប្រសិនបើអ្នកឃើញនរណាម្នាក់ដែលខ្លួនស្រលាញ់កំពុងរងទុក្ខ អ្នកអាចប្រាប់ពួកគេឲ្យសម្លឹងមើលទៅផ្នែកភ្លឺ ហើយលើកទឹកចិត្តពួកគេបន្ថែម។ មតិយោបល់ដែលមានចេតនាល្អទាំងនេះ អាចធ្វើឲ្យមនុស្សកាត់បន្ថយអារម្មណ៍ឯកា និងយល់ថាមានអ្នកយល់ចិត្ត។

យ៉ាងណាមិញ មិនថាក្នុងជីវិតការងារ ឬក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទំនាក់ទំនងពិតជាមានសារសំខាន់ណាស់។ ចូរធ្វើជាមនុស្សដែលគ្រប់គ្នាមានសំណាង ពេលបានស្គាល់អ្នក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia