ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បាន ជាប់ជាគោលដៅមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ក្នុងចំណោមគោលដៅល្អបំផុតចំនួន១៥ ដែលចេញផ្សាយដោយគេហទំព័រ Bounce គិតពីឆ្នាំ២០២៣ ។ ដោយក្នុងនោះគោលដៅមើលព្រះអាទិត្យលិចល្អបំផុតទាំង១៥គោលដៅក្នុងពិភពលោករួមមាន៖
ទីក្រុង Uluru ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានពិន្ទុ ៩.១៣ , កោះ Maldives ជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានពិន្ទុ ៩,០៧ , ចំណាត់ថ្នាក់លេខ៣ បានទៅលើតំបន់ Haleakala, Hawaii ដោយទទួលបានពិន្ទុ ៨.៨៦, ចំណាត់ថ្នាក់លេខ៤ បានទៅលើ Santorini ដោយទទួលបានពិន្ទុ ៨.៥៦, និងចំណាត់ថ្នាក់លេខ៥គឺ ប្រាសាទអង្គរវត្តកម្ពុជា ដោយទទួលបានពិន្ទុ ៨.៥៤។
ដោយឡែកចំណាត់ថ្នាក់លេខ៦ បានទៅលើ Grand Canyon, Arizona ដោយទទួលបានពិន្ទុ ៨.៤៣, ចំណាត់ថ្នាក់លេខ៧ បានទៅលើកោះ Bali ដោយមានពិន្ទុ ៨.២០, ចំណាត់ថ្នាក់លេខ៨គឺ Serengeti ដោយមានពិន្ទុ ៨.១០, ចំណាត់ថ្នាក់លេខ៩គឺ Boracay ដោយមានលំដាប់ពិន្ទុ ៧.៩៤ និងចំណាត់ថ្នាក់លេខ១០គឺ Key West , Florida។
ក្នុងនោះចំណាត់ថ្នាក់លេខ១១ បានទៅលើតំបន់ Maui, Hawaii ដោយមានលំដាប់ពិន្ទុ ៧.២៥, ចំណាត់ថ្នាក់លេខ១២ បានទៅលើ Malibu, California មានលំដាប់ពិន្ទុ ៧.០៦, ចំណាត់ថ្នាក់លេខ១៣ បានទៅលើ Sedona, Arizona ដោយមានលំដាប់ពិន្ទុ ៦.៨៣, ចំណាត់ថ្នាក់លេខ១៤ បានទៅលើតំបន់ Mount Bromo ដោយមានពិន្ទុ ៦.៧៨ និងលំដាប់ថ្នាក់ចុងក្រោយទី១៥ បានទៅលើ Ibiza ដោយមានលំដាប់ពិន្ទុ ៦.៧២។
គួរជម្រាបផងដែរថាសម្រាប់តំបន់អាស៊ាន ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយទទួលបានពិន្ទុ ៨.៥៤ , កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ ទទួលបានពិន្ទុ ៨.២០, កោះ Boracay នៃប្រទេសហ្វីលីពីន ស្ថិតក្នុងចំណាត់ថ្នាក់ទី៩ ជាមួយនឹងពិន្ទុ ៧.៩៤និងតំបន់ភ្នំ Mount Bromo នៃប្រទេសឥណ្ឌូនេស៊ី ជាប់នៅចំណាត់ថ្នាក់ទី១៤ ជាមួយនឹងពិន្ទុ ៦.៧៨៕
អត្ថបទដោយ៖ ពីង ជូអេង