ចាប់អារម្មណ៍អាចដា.ក់បាន! ក្រសួងសេដ្ឋកិច្ចកំពុងត្រូវការអ្នកចេះជំនាញ៤នេះ ចូលធ្វើការ.ងារជាច្រើននាក់
Sambat SokhlangMAY 2 20241.8 K views

ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពេលនេះ ក្រសួងកំពុងត្រូវការបុគ្គលិកកិច្ចសន្យាចូលបម្រើការងារចំនួន ១២ រូប លើជំនាញចំនួន ៤ រួមមាន ៖

  • បុគ្គលិកអភិវឌ្ឍអ៊ិនធឺណិតផ្នែកខាងមុខ (Front-End Developr)               ចំនួន ២ រូប
  • បុគ្គលិកអភិវឌ្ឍកម្មវិធីអិនធឺណិតផ្នែកខាងក្រោយ (Backend Developer)  ចំនួន ៤ រូប
  • បុគ្គលិកផ្នែកវិស្វករគ្រប់គ្រងគុណភាព (Quality Assurance Engineer)  ចំនួន ៤ រូប
  • បុគ្គលិកផ្នែកអភិវឌ្ឍបណ្ដាញកម្មវិធីទូរស័ព្ទ (Cross Platform Mobile App Developer) ចំនួន ២ រូប

195597129 3994457153983726 3116790996967261253 N

១.លក្ខខណ្ឌនៃការជ្រើសរើស

  • មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ឬ សញ្ញាបត្រប្រហាក់ប្រហែលឡើងទៅស្របតាមតំណែងដែលបានជ្រើសរើស
  • មានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់, អាចនិយាយ និង សរសេរជាផ្លូវការបាន
  • មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និង ជាក្រុមបានល្អក្នុងស្មារតីទទួលខុសត្រូវខ្ពស់
  • មានគំនិតផ្តួចផ្តើម, សមត្ថភាពគ្រប់គ្រង និង ដោះស្រាយការងារចាំបាច់បន្ទាន់ក្នុងពេលតែមួយ ប្រកប ដោយភាពច្នៃប្រឌិត, ប្រសិទ្ធភាពខ្ពស់ និង ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម
  • មានអត្តចរិតស្លូតបូត, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់បំពេញការងារ
  • មានអាកប្បកិរិយាល្អ, គោរពក្រមសីលធម៌វិជ្ជាជីវៈ និង ពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិម
  • មានឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និង អភិវឌ្ឍសេដ្ឋកិច្ច, ធុរកិច្ច និងសង្គមឌីជីថល។

ចំពោះការដាក់ពាក្យ បេក្ខជនត្រូវចូលទៅកាន់ផតថល https://career.digitaleconomy.gov.kh/ រួចស្កែន QR Code ដែលមាននៅលើផតថលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ CamDigiKey ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារ។ មានតែបេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងបន្តទៅកាន់វគ្គសម្ភាសន៍ផ្ទាល់មាត់។

ដោយឡែកសម្រាប់លក្ខខណ្ឌលម្អិតទៅតាមផ្នែកនិងជំនាញទាំង៤ខាងលើសូមអានលម្អិតបន្ថែមនៅខាងក្រោម៖

439880113 849248953913663 785309733512690834 N

439922786 849248957246996 2040611519854556793 N

439839670 849249020580323 4055387832182075268 N

440121178 849249017246990 8813058125525053932 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia