មិនមែនចេះតែធ្វើទេ! ក្នុងករណីបាត់អត្តសញ្ញាណបណ្ណ សមីខ្លួនមិនអាចទៅថតថ្មីឡើងវិញបានទេ
ធី ស្រីល័ក្ខJULY 8 2025149 views

យោងតាមការផុសនៅលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ បណ្ឌិត សាយ ម៉េងឈាង អគ្គនាយករងនៃនាយកដ្ឋានអត្តសញ្ញណកម្មបានឱ្យដឹងថា “ករណីបាត់ ឬខូច អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនមិនអាចទៅថតធ្វើថ្មីទេ គឺត្រូវដាក់ពាក្យបណ្តឹង និងស្នើសុំបោះពុម្ពជាថ្មីឡើងវិញ”។

១១

១.ករណីបាត់ ឬ របកខូច អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

 ក.ក្នុងករណីបាត់ សាមីខ្លួនត្រូវទៅពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ពីប៉ុស្តិ៍នគរបាលរដ្ឋបាល  

ខ.ករណីរបកខូច សាមីខ្លួនអាចយកទៅស្នើសុំទុតិយតានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បសស ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូនទាក់ទងនឹងការធ្វើឯកសារផ្សេងៗ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia