បុរសឈរពីក្រោយហ្គេម Hayday ប្រាប់ក្បួនធំ៣ ដឹកនាំមនុស្ស បង្កើតក្រុមហ៊ុនតម្លៃ៣ពា.ន់លា.ន$ ត្រឹម២ឆ្នាំ
Kan DaraJULY 24 2024404 views

លោក Ilkka Paananen ស្ថាបនិកក្រុមហ៊ុន Supercell បង្កើតឡើងក្នុងឆ្នាំ២០១១ ខណៈនៅដើមឆ្នាំ២០១៣ កើនតម្លៃជាង៣ពាន់លានដុល្លារ ដោយចេញហ្គេមតែពីរប៉ុណ្ណោះគឺ Hay Day និង Clash of Clans។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Wired ហ្គេមទាំងពីរនេះផ្ទុះការគាំទ្រខ្លាំង និងឈរលើកំពូលតារាកម្មវិធីទូទាំងពិភពលោក ឈានដល់ចំណាត់ថ្នាក់ខ្ពស់ក្នុងប្រទេសចំនួន១០២ រួមទាំងកម្ពុជាយើងផងដែរ។

 

ក្នុងដំណើរនៃការពង្រីកវិសាលភាព លោក Ilkka Paananen ផ្តោតលើធនធានមនុស្សខ្លាំងបំផុត ដោយលោកបានធ្វើរឿងធំៗ៣នេះទៅលើបុគ្គលិកខ្លួន៖

 

១/. អបអរសាទរការបរាជ័យ៖ អ្នកត្រូវតែលុបបំបាត់ការភ័យខ្លាចនៃភាពបរាជ័យ។ លោកបានលើកឡើងថា៖ «ប្រសិនបើហ្គេមខុស យើងជប់លៀងសម្រាប់អ្នកអភិវឌ្ឍន៍របស់យើង ហើយផ្តល់ឱ្យពួកគេនូវស្រាសំប៉ាញដើម្បីអបអរអ្វីដែលពួកគេបានរៀន។ ក្នុងនាមក្រុមហ៊ុនមួយ ពួកយើងបរាជ័យច្រើនជាងយើងជោគជ័យ»។ អ្នកត្រូវប្រថុយប្រថានដើម្បីជោគជ័យ ហើយបើចង់ដើរទៅមុខបន្តទៀតបានអ្នកត្រូវតែដកការភ័យខ្លាចចេញ។

 

២/. ក្រុមការងារតិចតែមានគុណភាព៖ ដំបូងហ្គេម Clash of Clans និង Hay Day ត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍តែប្រាំនាក់ប៉ុណ្ណោះក្នុងមួយក្រុម។ Paananen ពន្យល់ថា៖ «សូម្បីតែឥឡូវនេះទោះបីហ្គេមរបស់យើងកំពុងវាយលុកជាសកល តែហ្គេមនីមួយៗមានក្រុមមិនធំជាង១៥នាក់ទេ»។ លោកបានបន្ថែមទៀតថា៖ «យើងឱ្យតម្លៃលើល្បឿននៃក្រុមតូចៗ និងរក្សាអ្វីៗឱ្យសាមញ្ញ។ បុគ្គលិករបស់យើងមិនត្រូវការច្បាប់ឬក្រឹតក្រមនៃការដំណើរការ ឬច្បាប់នៃការគ្រប់គ្រងពីលើនោះទេ»

 

៣/. ផ្តល់សេរីភាពដល់បុគ្គលិក៖ Paananen បាននិយាយថា៖ «យើងមិនតាមដានបុគ្គលិកទេ ហើយយើងមានភាពបត់បែនក្នុងលក្ខខណ្ឌនៃម៉ោងការងារ យើងជឿជាក់លើពួកគេ។ ច្បាប់មួយគឺ ធ្វើអ្វីដែលល្អបំផុតសម្រាប់ក្រុមរបស់អ្នក និងហ្គេម»។ លោកផ្តល់សេរីភាពដល់បុគ្គលិកគ្រប់រូប និងមិនរឹតបន្តឹងម៉ោងការងារឡើយ អ្វីដែលសំខាន់គឺលទ្ធផលប្រកបដោយផលិតភាព និងអាចឲ្យពួកគេរីករាយនូវអ្វីដែលខ្លួនធ្វើ។

 

គួរជម្រាបផងដែរថា លោក Ilkka Paananen ស្ថាបនិកក្រុមហ៊ុនហ្គេម Hay Day និង Clash of Clans កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៨ លើទឹកដីប្រទេសហ្វាំងឡង់។ គិតមកទល់នឹងបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រមាណ ១.៥ពាន់លានដុល្លារ ចេញផ្សាយដោយ Networth Mirror និងពុំទាន់មានភរិយានៅឡើយទេ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia