កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន អាយជីត្រេឌីងជាក្រុមហ៊ុនចែកចាយនូវអាហារូបត្ថម្ភកុមារ និងផលិតផលប្រើប្រាស់សម្រាប់កុមារ ដែលជាប្រភេទសាប៊ូកូនក្មេងម៉ាកក្លិន ស្តង់ដាប្រទេសកូរ៉េ មានរូបមន្តសរីរាង្គផ្សំពីសារ៉ាយសមុទ្រស្ពីរ៉ូលីណាដែលអភិវឌ្ឍជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ (សម្បូរទៅដោយវីតាមីន E ជំនួយស្បែកឲ្យទន់ល្មើយ ការពារពីប្រតិកម្មអាលែហ្សី និងពន្លឿនសក់ដុះបានល្អ) ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាតាមរយះលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ ដើម្បីយកទៅប្រើប្រាស់ ឬ ផ្គត់ផ្គង់នៅក្នុងមន្ទីពេទ្យកុមារគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ។
ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌មួយនេះ គឺមានបំណងដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់កុមារដែលកំពុងជួបប្រទះនូវផលលំបាក។
គួររំលឹកផងដែរថា សាប៊ូកូនក្មេងម៉ាកក្លិនទើបតែបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០១ កក្កដា ២០២៣ នៅផ្សារទំនើបអីុអនម៉លសែនសុខសុីធី កាលពីពេលថ្មីៗនេះផងដែរ។
សាប៊ូកូនក្មេងម៉ាកក្លិន ផ្ដល់នូវក្ដីស្រឡាញ់ដោយទំនុកចិត្ត