កុំបិទតាមចង់! អ្នកចុះបញ្ជីនៅក្រសួង បើរកស៊ីខាតចង់បិទត្រូវដាក់ឯកសារទាំង១១ នេះទៅអគ្គនាយកដ្ឋានពន្ធដារសិន
Sambat SokhlangMARCH 28 20242.4 K views

សម្រាប់ម្ចាស់អាជីវកម្មដែលលបានទៅចុះបញ្ជីនៅក្រសួងត្រឹមត្រូវនៅពេលបើករកស៊ី ប្រសិនបើរកស៊ីខាតបង់ត្រូវផ្អាកដំណើរការឬបិទជាស្ថាពរត្រូវដាក់ឯកសារចំនួន ១១ ត្រូវស្នើសុំមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖

Virus Outbreak 98802 5fc67333876e5 Scaled

១លិខិតស្នើសុំរបស់ក្រុមហ៊ុន ដោយមានបញ្ជាក់ពីមូលហេតុនិងកាលបរិច្ឆេទច្បាស់លាស់ពីការ ចាប់ផ្ដើមបញ្ឈប់សកម្មភាពអាជីវកម្ម ព្រមទាំងមានហត្ថលេខាម្ចាស់ និងត្រាក្រុមហ៊ុន (ច្បាប់ដើម ៣ច្បាប់)

២.ពាក្យស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរ (តាមទម្រង់របស់រដ្ឋបាលសារពើពន្ធ) មានហត្ថលេខាម្ចាស់និងត្រាក្រុមហ៊ុន (ច្បាប់ដើម៣ច្បាប)

៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនរបស់ម្ចាស់សហគ្រាស (កូពី៣ច្បាប់)

៤.លក្ខន្តិកៈរបស់ក្រុមហ៊ុន (ករណីអ្នកជាប់ពន្ធតូចមិនតម្រូវឱ្យភ្ជាប់មកនោះទេ) (កូពី៣ច្បាប់)

៥.វិញ្ញាបនបត្រចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម  (កូពី៣ច្បាប់)

313905409 854298042383013 9016418200357397797 N

៦.បណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ ឬបង្កាន់ដៃបង់ពន្ធប៉ាតង់ឆ្នាំចុងក្រោយ  (កូពី៣ច្បាប់)

៧.វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម - អតប)   (កូពី៣ច្បាប់)

៨.ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ (ករណីចុះបញ្ជីមិនទាន់បានសម្រេចមិនតម្រូវឱ្យភ្ជាប់មកនោះទេ)  (កូពី៣ច្បាប់)

៩.លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២ឆ្នាំចុងក្រោយ (ករណីអ្នកជាប់ពន្ធតូចភ្ជាប់តែ១ឆ្នាំចុងក្រោយ)    (កូពី៣ច្បាប់)

១០.លិខិតប្រកាសពន្ធប្រចាំខែ ២ខែចុងក្រោយ   (កូពី៣ច្បាប់)

១១. បង្កាន់ដៃបង់ពន្ធប្រថាប់ត្រាលើការបិទសហគ្រាស (ករណីសហគ្រាសឯកបុគ្គលឬជាអ្នកជាប់ពន្ធតូចមិនតម្រូវឱ្យភ្ជាប់មកនោះទេ)    (កូពី៣ច្បាប់) ៕

1ចុះបញ្ជីពាណិជ្ជកម្ម 1

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia