សម័យនេះឱ្យតែបងប្អូនចង់រៀន រៀនអ្វីក៏បានដែរ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងដូច្នេះប្រសិនជាបងប្អូនចង់រៀនរកលុយតាមអ៊ីនធឺណេតតែគ្មានពេលគ្រប់រៀន បងប្អូនអាចរៀនតាមឆានែលនឹងវេបសាយខាងក្រោមនេះបាន មានបង្រៀនដោយឥតគិតថ្លៃ៖
កាលពីថ្មីៗកន្លងទៅនេះ បងប្អូនប្រាកដជាដឹងហើយថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកឱ្យអ្នកផលិតមាតិកានៅកម្ពុជា អាចរកលុយបានហើយ បើមាតិកានោះមានខ្លឹមសារល្អ មានភាពទាក់ទាញ និងអាចទាញអ្នកទស្សនាបានច្រើន។
ជាមួយគ្នានោះដែរ ចំពោះបងប្អូនដែលចង់រកលុយតាមមាតិកាលើកម្មវិធី Tiktok នៅកម្ពុជាជាផ្លួវការបងប្អូន ក៏អាចរៀនធ្វើវីដេអូនិងផលិតមាតិកាឱ្យត្រូវតាមស្តង់របស់ Tiktok នៅលើមុខងារ TikTok Acedamy បានដោយសេរីនិងឥតគិតថ្លៃផងដែរ។
មុខងារនេះគឺជាទម្រង់សិក្សាមួយរបស់កម្មវិធី Tiktok ផ្ទាល់តែម្តង សម្រាប់បង្រៀនឱ្យអ្នកប្រើប្រាស់ រៀនធ្វើវីដេអូនិងបង្ហោះត្រូវលក្ខណៈស្តង់ដារ ដើម្បីធ្វើមាតិកាប្លែកៗផ្សេងៗពីគ្នា ។ កម្មវិធីនេះមានវីដេអូឱ្យទស្សនា ហើយនៅក្នុងវីដេអូនីមួយៗ មាននាទីខ្លីៗ ជាពិសេសនោះសម្រាប់អ្នកដែលចូលចិត្តគំនិតច្នៃប្រឌិត។
- រៀនរកលុយតាម Facebook
ប្រសិនជាបងប្អូន ចង់រកលុយពី Facebook វិញ អាចទៅរៀននៅក្នុងវេបសាយ Facebook BluePrint បានខណៈផ្លេតហ្វមមួយនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនហ្វេសប៊ុកផ្ទាល់តែម្តង ដើម្បីបង្រៀនដល់អ្នកចង់ចេះពីការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងហ្វេសប៊ុក។ ពិសេសជាងនេះទៅទៀត អ្នកអាចរៀនវគ្គសិក្សាជាច្រើន ដោយមិនចាំបាច់បង់ថ្លៃនោះឡើយ។
- រៀនរកលុយតាម Youtube
អ្នកដែលចង់រៀនរកលុយពី Youtube អ្នកអាចទៅរៀននៅក្នុងវេបសាយ Creator Academy បាន។ ដោយនៅក្នុង Creator Academy មានមេរៀនគ្រប់បែបយ៉ាងទាក់ទងនឹង YouTube ចាប់ផ្ដើមពី មូលដ្ឋានគ្រឹះ ចូលទៅកាន់យុទ្ធសាស្ត្រធ្វើវីឌីអូ រហូតបំលែងទៅជាចំណូលបាន។
ដោយឡែក ប្រសិនជាបងប្អូនគិតថារៀនពីឆានែលបរទេសពិបាកស្តាប់ បងប្អូនអាចរៀនពីឆានែលរបស់កូនខ្មែរយើងក៏បានដែរ ដោយឆានែលកូនខ្មែរនោះមានឈ្មោះថា Chanel CHHON Veasna
ខណៈឆានែលមួយនេះដែរ គឺរបស់កូនខ្មែរដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ មកម្លេះ ហើយចំពោះគោលបំណងគឺដើម្បីបង្រៀនបងប្អូននូវគន្លឹះឱ្យចេះរកលុយតាមយូធូប សម្រាប់អ្នកដែលចេះតិចៗហើយនឹងអ្នកដែលទើបតែចង់រៀនរកលុយតាមយូធូប។
លើសពីនេះទៅទៀត ក្រៅពីមានបង្រៀនពីវីដេអូរកលុយតាមយូធូប ឆានែលមួយនេះក៏មានបង្រៀនពីរបៀបរកលុយតាមហ្វេសប៊ុកដែរ ដោយមានការបង្រៀនហ្រ្វីៗមិនយកលុយសូម្បីតែ១រយ។
គួរជម្រាបថា ចំពោះបងប្អូនដែលចង់ចេញពីរបៀបរកលុយពីយូធូប Tik Tok និង Facebook បងប្អូនអាចរៀនបាន ដោយមិនគិតលុយឡើយ ហើយឆានែលនីមួយៗមានមេរៀនផ្សេងៗគ្នា ប្រសិនជាបងប្អូនចង់រៀនមេរៀនអ្វីអាចចុចទៅលើវីដេអូនោះបាន ព្រោះគេមានប្រាប់ពីវីធីសាស្រ្តបង្កើតយូធូបនឹងហ្វេសប៊ុក Tik Tok ដើម្បីរកលុយបានផងដែរ៕