សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗថា រដ្ឋបានត្រៀមថវិកា ១០០លា.ន$ ឬអាចលើសនេះ ដើម្បីធានាតម្លៃកសិផល
Kan DaraSEPTEMBER 25 2023971 views

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មី បានថ្លែងថា រដ្ឋាភិបាលត្រៀមថវិកា ១០០លានដុល្លារ ឬអាចលើសនេះតាមស្ថានភាពជាក់ស្តែង ដើម្បីធានាតម្លៃកសិផលរបស់កសិករ ក្នុងករណីជួបបញ្ហាទីផ្សារ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងបានត្រៀមកញ្ចប់ ១០០លានដុល្លារ និងអាចបន្ថែម ប្រសិនបើមានតម្រូវការ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលា ក្នុងការធានានូវតម្លៃកសិកផល ក្នុងកម្រិតណាមួយដែលយើងអាចធ្វើទៅបាន»

ក្នុងនោះសម្តេចក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា នឹងជ្រើសរើសមន្រ្តីកសិកម្មជំនាញចំនួន ២៥០នាក់ និងបន្តរើសបន្ថែមទៀតនៅឆ្នាំ២០២៤ ដើម្បីនៅជួយផ្ទាល់ និងធ្វើការយ៉ាងជិតស្និតជាមួយកសិករតាមឃុំ សង្កាត់ លើបញ្ហាផ្នែកបច្ចេកទេស លើកការដាំដុះ និងចិញ្ចឹមសត្វ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)