ដំណឹង! ព្យុះទីហ្វុង ធ្វើឱ្យផ្លូវនានាក្នុងទីក្រុងម៉ានីលទៅជាទន្លេ បង្ខំមនុស្សរាប់ម៉ឺ.ននាក់ត្រូវជម្លៀសចេញ
Ping Chou EngJULY 24 2024345 views

នៅថ្ងៃទី២៤​ ខែកក្កដានេះ តាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Time បានឱ្យដឹងថាឥទ្ធិពលព្យុះទីហ្វុង ធ្វើភ្លៀងធ្លាក់មួយមេធំ បណ្តាលឱ្យមានទឹកជំនន់កើតឡើងក្នុងទីក្រុងម៉ានីល រដ្ឋធានីរបស់ប្រទេសហ្វីលីពីន ធ្វើឱ្យផ្លូវ ផ្ទះ សាលារៀន និងមន្ទីរពេទ្យត្រូវបានលិច ទឹកជំនន់ឡើងកម្ពស់ត្រឹមទ្រូង បង្ខំចិត្តឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញ ទៅកាន់ទីសុវត្ថិភាពបណ្តោះអាសន្ន។

452552282 792158656404630 8678584900054937552 N

តាមរយៈរូបភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍នានា បានបង្ហាញពីទឹកជំនន់គ្របដណ្តប់លើផ្លូវសំខាន់ៗក្នុងទីក្រុង និងផ្លូវតូចៗនៅទូទាំងទីក្រុងម៉ានីល នៅតំបន់ជាយក្រុងជុំវិញ ឡានមួយចំនួនបានហូរតាមទឹក ទន្លេនិងព្រែកមួយចំនួនត្រូវបានគេរាយការណ៍ថាបានបាក់ច្រាំង ធ្វើឱ្យមនុស្ស៤នាក់បានស្លាប់។

ក្នុងនោះលោកស្រី Peachy de Leon មន្ត្រីគ្រោះមហន្តរាយនៅជាយក្រុងម៉ានីលបានប្រាប់ AFP ថា តំបន់ជាច្រើនត្រូវបានជន់លិច ដូច្នេះយើងមានក្រុមអ្នកជួយសង្គ្រោះដាក់ពង្រាយពាសពេញទីក្រុងហើយមាន​មនុស្ស​ច្រើន​លើសលប់​កំពុងសុំ​ជំនួយ

452580129 792158619737967 6630626214533023884 N

យ៉ាងណាមិញប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ ផ្តល់ជំនួយភ្លាមៗដល់អ្នកដែលរងផលប៉ះពាល់ទាំងអស់ ហើយក្រសួងមហាផ្ទៃរបស់ហ្វីលីពីនក៏បានផ្តល់អនុសាសន៍ថា ទីក្រុង Manila ត្រូវបានដាក់នៅក្រោម "ស្ថានភាពនៃគ្រោះមហន្តរាយ" ខណៈអ្នកជំនាញអាកាសធាតុបានបញ្ជាក់ថាព្យុះនេះក៏កំពុងបក់សម្តៅទៅតៃវ៉ាន់ដែរ៕

452547657 792158633071299 7830354589614919677 N

Photo 2024 07 24 17 11 40

452900289 792158569737972 1281088064374546621 N

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia