ដំណឹងល្អ! រោងចក្រផលិតដែកតម្លៃ ៤០ លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យវិនិយោគនៅក្នុងខេត្ដព្រះសីហនុ
Bunthoeun KoemSEPTEMBER 20 20231.1 K views

ជាដំណឹងរីករាយមួយសម្រាប់អ្នកខេត្ដព្រះសីហុន ខណៈនៅមុននេះបន្ដិច គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រផលិតធំមួយជូនដល់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD.។

 

យោងតាមការចុះផ្សាយពី CDC នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទរបស់ក្រុមហ៊ុនខាងលើនេះ គឺមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយរោងចក្រថ្មីនេះត្រូវបានបោះទុនវិនិយោគចំនួន ៤០លានដុល្លារ។ នៅពេលរោងចក្របើកដំណើរការ នឹងអាចបង្កើតការងារចំនួន ៥២៣កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។

 

ទន្ទឹមពេលជាមួយគ្នានេះដែរ CDC ក៏បានអនុម័តគម្រោងរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានឈ្មោះថា “CAMBODIAN LUHENG PET FOOD CO., LTD.” ឲ្យវិនិយោគនៅខេត្ដព្រះសីហនុដូចគ្នា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី។

 

ដោយគម្រោងរោងចក្រផលិតចំណី និងសម្ភារសម្រាប់សត្វចិញ្ចឹមនេះ មានទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៩កន្លែងនៅពេលរោងចក្រដំណើរការផងដែរ៕

 

379825139 707798598045076 9170056315703815655 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia