២០២៣ហើយតិចអត់ដឹងទៅ! ចេះប្រើតែកម្មវិធី២នេះអាចវេរលុយឆ្លង៤៥ធនាគារមិនអស់លុយ១រៀល
Toeuy HongMARCH 1 20231.3 K views

បច្ចុប្បន្នយើងមានសេវាអន្តរធនាគារដែលអាចឲ្យពលរដ្ឋធ្វើការវេរលុយនិងទូទាត់លុយឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារចំនួន៤៥ដោយមិនអស់លុយឬអស់ថ្លៃសេវាតិចតួច។ យ៉ាងណាមិញចំពោះការវរលុយឆ្លងធនាគារដោយមិនអស់លុយ មកដល់ពេលនេះ អ្នកដឹងនៅតែដឹង ចំណែកអ្នកមិនដឹងនៅតែមិនដឹង ដូច្នេះបើអ្នកដឹងអាចណែនាំឲ្យអ្នកមិនទាន់ដឹងផងដើម្បីងាយស្រួលហើយចំណេញទាំងលុយពេលវេលាទាំងអស់គ្នា។

ខាងក្រោមនេះ Business Cambodia សូមបង្ហាញពីរបៀបវេរលុយឆ្លងធនាគារដោយមិនអស់លុយចំនួន២ផ្លូវ។

. វេរតាមបាគង

 បាគងគឺជាកម្មវិធីទូរស័ព្ទដៃ( Bakong App)ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យពលរដ្ឋអាចទូទាត់និងវេរលុយឆ្លងធនាគារដោយមិនអស់ថ្លៃសេវាឬអស់ថ្លៃសេវាតិច។ យ៉ាងណាមិញដើម្បីអាចវេរលុយឆ្លងធនាគារដោយមិនអស់លុយតាមកម្មវិធីបាគងបាន ដំបូងដៃអ្នកត្រូវបង្កើតគណនីបាគងជាមុនសិន។ សូមមើលវីដេអូបង្កើតគណនីបាគងខាងក្រោមនេះ។

បន្ទាប់ពីបង្កើតគណនីបាគងបានហើយ អ្នកអាចចូលទៅកាន់ App ធនាគាររបស់អ្នកជ្រើសរើសពេលចុះឈ្មោះបើកគណនីបាគងហើយចុចពាក្យផ្ទើរប្រាក់។  ឧទាហរណ៍បើអ្នកប្រើABA អ្នកអាចចូលទៅApp ABA ហើយចុចពាក្យ”ផ្ទេរប្រាក់”។ បន្ទាប់មកចុចពាក្យ” ផ្ទេរប្រាក់ទៅធនាគារនិង Wallet ក្នុងស្រុក”។ សូមមើលរូបភាពខាងក្រោម។

Ab A2

 បន្ទាប់មកទៀត អ្នកនឹងឃើញlogo បាគងពណ៌ក្រហម រួចចុចពាក្យ” បាគង-ផ្ទេរទៅគណនីបាគង” បន្ទាប់មកអ្នកអាចបំពេញព័ត៌មានដូចជាលេខគណនីបាគង វាយទឹកប្រាក់ដែលអ្នកចង់វេរទៅបាគង ហើយក្រោយពីបំពេញអស់ អ្នកអាចចុចផ្ទេរជាការស្រេច។

Ab A1

បន្ទាប់ពីវេរលុយចូលគណនីបាគងហើយ អ្នកអាចចូលទៅកាន់App បាគង រួចចុចពាក្យ”ដាក់ប្រាក់” រួចជ្រើសរើសធនាគារដែលអ្នកចង់វេរលុយទៅ ហើយបំពេញព័ត៌មានផ្សេងៗ ដូចជាលេខកុងធនាគារ ទឹកប្រាក់វេរ រួចផ្ទេរប្រាក់ជាការស្រេច។

Bakong

 គួរបញ្ជាក់ផងដែរថាចំពោះការវេរលុយតាមបាគងមិនអស់លុយនេះដំបូងគឺអ្នកត្រូវវេរលុយពីកុងធនាគារដែលបានចុះឈ្មោះពេលបើកគណនីបាគង ហើយវេរចូលគណនីបាគង។ បន្ទាប់ពីវេរលុយចូលគណនីបាគងហើយនោះ អ្នកអាចវេរពីបាគងទៅធនាគារផ្សេងៗមិនអស់លុយឡើយ។ ជាទូទៅចំពោះការវេរពីធនាគារទៅគណនីបាគង៥០ដុល្លារចុះក្រោមមិនអស់ថ្លៃសេវាឡើយ។

. វេរតាម KHQR  

KHQR គឺជាផ្នែកមួយនៃប្រព័ន្ធបាគង សម្រាប់ឲ្យពលរដ្ឋក៏ដូចជាអ្នករកស៊ីអាចទូទាត់និងវេរលុយឆ្លងធនាគារតាមរយៈការស្កែនQR code ដោយមិនអស់ថ្លៃសេវាឡើយ។ ដើម្បីអាចវេរលុយឆ្លងធនាគារតាមKHQR បាន ដំបូងអ្នកត្រូវរកKHQRរបស់ធនាគារដែលអ្នកចង់វេរលុយទៅឬឲ្យអ្នកដទៃ ផ្ញើKHQR នៃធនាគារដែលអ្នកត្រូវវេរលុយទៅ។​

ឧទាហរណ៍ បើអ្នកចង់វេរលុយពី អេស៊ីលីដាទៅ វីង អ្នកអាចចូលទៅកាន់ App វីង រួចចុចផ្ទាំងKHQR ពណ៌ក្រហម បន្ទាប់មក screenshot ផ្ទាំងKHQR ទុកក្នុងទូរស័ព្ទដៃរបស់អ្នក។ សូមមើលរូបភាពខាងក្រោមតាមលំដាប់។ 

Wing1

Wing2

បន្ទាប់មកអ្នកចូលទៅកាន់ App អេស៊ីលីដា ចុចពាក្យ” ទូទាត់តាមQR” រួចជ្រើសរើសរូបភាពផ្ទាំងKHQRរបស់វីងដែលអ្នកបានរក្សាទុកក្នុងទូរស័ព្ ទរួចវាយទឹកប្រាក់ដែលអ្នកចង់វេរពីអេស៊ីលីដាទៅវីងជាការស្រេច៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia