២០២៣ឈប់វេរលុយខុសកុងទៀតទៅ! អ្នកមិនទាន់ដឹង នេះជារបៀបវេរលុយមិនបាច់វាយលេខកុង
Toeuy HongMARCH 7 202312.3 K views

មកដល់ពេលនេះហើយនៅតែមានបងប្អូនយើងមួយចំនួនអាចជួបញ្ហាវេរលុយខុសកុងធនាគារដែលធ្វើឲ្យជួបបញ្ហាខាតបង់លុយ ខណៈលុយដែលយើងវេរទៅខុសកុងនោះមិនអាចយកមកវិញបានឬត្រូវបានខាងធនាគារពិន័យដែលធ្វើឲ្យរឹតតែខាតបង់លុយកាន់តែច្រើន។

 តាមពិតទៅបច្ចុប្បន្នពេលអ្នកចង់វេរលុយទៅកាន់អ្នកណាម្នាក់តាមទូរស័ព្ទដៃ អ្នកមិនចាំបាច់វាយលេខកុងធនាគារអ្នកដែលអ្នកចង់វេរលុយទៅឲ្យឡើយ ហើយបើអ្នកផ្សេងវេរលុយមកឲ្យអ្នកក៏គេមិនចាំបាច់វាយលេខកុងរបស់អ្នកដែរ ដោយបច្ចុប្បន្នយើងវេរតាមរយៈការស្គែនQR code នៃកម្មវិធីKHQR។

 ខាងក្រោមនេះគឺជារបៀបវេរលុយដោយមិនចាំបាច់វាយលេខកុងធនាគារ ដើម្បីការពារការវេរលុយខុសកុងនាំខាតបង់លុយទទេ ដោយឧទាហរណ៍ការវេរលុយរវាងABA និងវីង។

. វេរលុយទៅអ្នកដទៃ

ឧទាហរណ៍អ្នកប្រើធនាគារ ABA ចង់វេរលុយទៅអ្នកដទៃដែលគេប្រើធនាគារវីង អ្នកត្រូវស្នើសុំឲ្យអ្នកដែលប្រើធនាគារវីងផ្ញើផ្ទាំងKHQR របស់គាត់មកអ្នកដើម្បីអ្នកស្គែនហើយវេរលុយពីABA ទៅវីងដោយមិនចាំបាច់វាយលេខកុងឡើយ។

អ្នកដទៃគាត់អាចចូលទៅរកផ្ទាំងKHQR ក្នុងApp វីងរបស់គាត់ ដោយចូលទៅApp វីងហើយចុចលើLogo KHQR ពណ៌ក្រហមនោះពួកគត់ឃើញផ្ទាំងKHQR រួចពួកគាត់អាច Screenshot ឬរក្សាទុកផ្ទាំងKHQRក្នុងទូរស័ព្ទបន្ទាប់មកពួកគាត់អាចផ្ញើផ្ទាំងKHQRតាមតេឡេក្រាម ឬហ្វេសប៊ុកឆាតមកឲ្យអ្នក។ សូមើលរូបខាងក្រោមនេះ។

Wing

Wing1

បន្ទាប់ពីអ្នកទទួលបានKHQRដែលគេផ្ញើរមកហើយ អ្នកអាចរក្សទុកផ្ទាំងKHQR ក្នុងទូរស័ព្ទរួចចូលទៅកាន់ App ABA ហើយចុចពាក្យ” ស្គែនQR” បន្ទាប់មកទៀតចុចពាក្យ” Upload QR” រួចជ្រើសរើសផ្ទាំងKHQR ដែលអ្នកបានរក្សាទុកក្នុងទូរស័ព្ទ រួចហើយវាយចំនួនទឹកប្រាក់ដែលអ្នកចង់វេរទៅគេជាការស្រេច។ សូមមើលរូបខាងក្រោម។

Ab

Ab A2

. អ្នកដទៃវេរលុយមកអ្នក

ពេលអ្នកចង់ឲ្យអ្នកដទៃវេរលុយមកឲ្យអ្នក អ្វីដែលអ្នកត្រូវធ្វើគឺត្រូវរកផ្ទាំងKHQRរបស់អ្នក។  ឧទាហរណ៍បើអ្នកប្រើ ABA អ្នកអាចចូលទៅ App ABA នោះខាងលើជ្រុងខាងស្ដាំអ្នកនឹងឃើញ Logo របស់KHQRពណ៌ក្រហម រួចអ្នកអាចscreenshot ឬរក្សាទុកក្នុងទូស័ព្ទរបស់អ្នករួចផ្ញើទៅអ្នកដែលត្រូវវេរលុយមកឲ្យអ្នកតាមតេឡេក្រាមឬហ្វេសប៊ុលឆាត។ សូមមើលរូបខាងក្រោមនេះ។

Abs

Ab A3

ពេលអ្នកផ្ញើផ្ទាំងKHQR ទៅគេហើយនោះ ពួកគាត់អាចរក្សាទុកផ្ទាំងក្នុងទូរស័ព្ទ រួចហើយពួកគាត់អាចចូលទៅកាន់App ធនាគារដែលពួកគាត់កំពុងប្រើប្រាស់ រួចចុចកន្លែងស្គែនQR បន្ទាប់មកពួកគាត់អាចទៅជ្រើរើសផ្ទាំងរូបភាពKHQR ដែលបានរក្សាទុកក្នុងទូរស័ព្ទ ហើយធ្វើការវាយទឹកប្រាក់ចង់វេរជាការស្រេច។

គួរបញ្ជាក់ផងដែរថានេះគឺជាគំរូនៃការវេរលុយរវាងធនាគារដូចគ្នាឬវេរឆ្លងធនាគារដោយមិនចាំបាច់វាយលេខកុងហើយវេរមិនអស់លុយសូម្បី១រៀល។ដូច្នេះមិនថាអ្នកប្រើប្រាស់ធនាគារណានោះទេ មើលតាមគំរូវេរលុយមួយនេះនោះអ្នកនឹងដឹងពីរបៀបវេរលុយដោយមិនអស់លុយ វេរលុយដោយមិនបាច់វាយលេខកុងដែលនាំឲ្យជួបបញ្ហាវេរលុយខុសកុង។ វេរលុយតាមការស្គែនQR គឺងាយស្រួល រហ័សហើយមិនវេរខុសកុងទៀតទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia