កុំមើលរំលង! រឿង៧មើលទៅសាមញ្ញៗតែបើអ្នកចាប់ផ្ដើមធ្វើ អាចនឹងផ្លាស់ប្ដូរស្ថានភាពហិរញវត្ថុអ្នក៣៦០ដឺក្រេ
Toeuy HongMAY 13 20241.5 K views

 

និយាយពីរឿងលុយកាក់ មនុស្សមួយចំនួនធំមិនសូវបានយកចិត្តទុកដាក់ឡើយដូច្នេះហើយបានទើបធ្វើឲ្យមនុស្សមួយចំនួនរស់នៅចេះតែជួបបញ្ហាលុយកាក់ដូចជាខ្វះខាតលុយចំណាយក្នុងការរស់នៅហើយអ្នកខ្លះធ្លាក់ក្នុងបញ្ហាបំណុលជាដើម។

ទាក់ទងនឹងការគ្រប់គ្រងលុយកាក់នេះដែរ ខាងក្រោមនេះជារឿងសាមញ្ញៗមួយចំនួនតែបើអ្នកចាប់ផ្ដើមធ្វើវានឹងជួយឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។

. សន្សំលុយបម្រុងទុកពេលមានអាសន្ន

ការសន្សំលុយបម្រុងទុកពេលមានអាសន្នគឺជួយយើងបានច្រើនមែនទែនពោលគឺជួយចៀសផុតពីបញ្ហាលុយកាក់ក្នុងការរស់នៅព្រោះក្នុងការរស់នៅយើងជួបហេតុការណ៍ជាច្រើនដែលយើងមិនអាចដឹងមុនហើយហេតុការណ៍ទំាំងនោះសុទ្ធតែត្រូវការលុយ ដូចជាវិបត្តិសេដ្ឋកិច្ច បាត់បង់ចំណូល ឈឺថ្កាត់និងបញ្ហាផ្សេងៗទៀត។ ដូច្នេះបើអ្នកមានលុយបម្រុងទុកពេលមានអាសន្នអ្នកអាចដោះស្រាយបញ្ហាទាំងនោះបាន។

ជាទូទៅអ្នកជំនាញហិរញ្ញវត្ថុណែនាំឲ្យសន្សំលុយបម្រុងទុកពេលមានអាសន្នសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើការរស់នៅប្រចាំខែរបស់អ្នកចំណាយ៥០០ដុល្លារក្នុងមួយខែ នោះអ្នកគួរមានលុយបម្រុងពេលមានអាសន្នពី១៥០០ទៅ៣០០០ដុល្លារ។

. មានកុងធនាគារយ៉ាងតិច២

នៅក្នុងសៀវភៅលុយក៏បានណែនាំពីការបែងចែកកុងធនាគារជា២ដើម្បីអ្នកអាចគ្រប់គ្រងលុយបានល្អពោលគឺអ្នកគួរមាន២ដោយកុងទីមួយសម្រាប់ដាក់លុយចំណាយប្រចាំខែចំណែកកុងមួយទៀតសម្រាប់ដាក់ប្រាក់សន្សំប្រចាំខែ។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចបែងចែករវាងលុយសន្សំប្រចាំខែនិងលុយចាយប្រចាំខែធ្វើឲ្យការសន្សំរបស់អ្នកមានប្រសិទ្ធភាព។

Luy7

 . ចាប់ផ្ដើមការវិនិយោគសាមញ្ញៗ

 ការវិនិយោគគឺជាផ្លូវមួយក្នុងការកសាងទ្រព្យសម្បត្តិរបស់អ្នកពោលគឺបើអ្នកចាប់ផ្ដើមរៀនវិនិយោគឲ្យបានឆាប់អ្នកនឹងសល់ពេលច្រើនក្នុងការកសាងទ្រព្យសម្បត្តិក្នុងជីវិតដែលធ្វើឲ្យអ្នកសល់លុយ សល់ទ្រព្យ។ អ្នកអាចចាប់ផ្ដើមពីការវិនិយោគសាមញ្ញៗដូចជាដាក់លុយសន្សំនៅធនាគារជាដើម។ ឧទាហរណ៍ដាក់លុយនៅធនាគារបានការប្រាក់៨.៥%ក្នុងមួយឆ្នាំហើយអ្នកដាក់សន្សំ១ពាន់ដុល្លារនោះមួយឆ្នាំក្រោយលុយអ្នកកើនដល់១០៨៥ដុល្លារ។

. ធ្វើផែនការចំណាយប្រចាំខែ

ការធ្វើផែនការចំណាយប្រចាំខែគឺជាផ្លូវមួយដ៏មានប្រសិទ្ធភាពក្នុងការធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុអ្នកកាន់តែប្រសើរឡើង។ ការធ្វើផែនការចំណាយគឺផ្ដើមចេញការតាមដានចំណូលចំណាយប្រចាំខែហើយកំណត់ខ្ទង់ចំណាយប្រចាំខែដើម្បីចៀសវាងចាយហួសមាឌហើយកាលណាអ្នកធ្វើផែនការចំណាយអ្នកងាយនឹងសល់លុយ។

. បង្កើនចំណូល

 ការបង្កើនប្រាក់ចំណូលគឺជាផ្លូវមួយធ្វើឲ្យជីវភាពរបស់អ្នកកាន់តែប្រសើរឡើងដូច្នេះ អ្នកគួរខិតខំប្រឹងប្រែងធ្វើការឲ្យខ្លាំងបានលទ្ធផលល្អចំណូលកើនជាងមុនជាពិសេសកុំភ្លេចវិនិយោគលើចំណេះជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើនឡើង។

. កាត់ចំណាយមិនចំាបាច់

 ចំណាយមួយចំនួនគឺមិនចាំបាច់នោះ ប៉ុន្ដែមួយមនុស្សមួយចំនួនធំចំណាយច្រើនលើរបស់មិនចាំបាច់ទៅវិញដូច្នេះទើបធ្វើឲ្យពួកគាត់ចេះតែជួបបញ្ហាលុយកាក់ជាពិសេសរកលុយបានមិនសល់តែម្ដងហើយឈានដល់ជំពាក់បំណុលគេទៀតផង

៧ សន្សំ សន្សំ សន្សំ

ការសន្សំលុយគឺសំខាន់ពោលគឺវាមិនត្រឹមតែជួយអ្នកឲ្យចៀសផុតពីបញ្ហាលុយកាក់នោះតែថែមទាំងជាដើមទុនសម្រាប់វិនិយោគរកស៊ីដើម្បីកសាងទ្រព្យសម្បត្តិទៀត។ ការសន្សំមិនអាចឲ្យអ្នក្លាយជាអ្នកមានបានទេតែប៉ុន្ដែប្រាក់សន្សំគឺជាដើមទុនធ្វើឲ្យមនុស្សជាច្រើនក្លាយជាអ្នកមានបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia