ឆ្នាំថ្មីចង់វិនិយោគដីធ្លី!ខណៈអ្នកជំនាញប្រាប់ពីកត្តាមួយចំនួនដើម្បីវិនិយោគឆាប់បានផលចំណេញលឿន
Bunthoeun KoemJANUARY 3 20231.9 K views

ចំពោះអ្នកវិនិយោគអចលនទ្រព្យមិនថាអ្នកកំពុងវិនិយោគឬអ្នកដែលទើបតែចាប់ផ្ដើមនោះទេ អាចនឹងបានត្រៀមខ្លួនរួចរាល់ ក្នុងការវិនិយោគគម្រោងថ្មីៗបន្ថែមរបស់ខ្លួន ពិសេសទៅលើដីធ្លី។ យ៉ាងណាការវិនិយោគដីធ្លីបច្ចុប្បន្ន បើយើងមិនមានភាពវៃឆ្លាតនៅក្នុងការវិនិយោគនោះទេ​ លោកអ្នកអាចនឹងជួបបញ្ហាទិញហើយលក់មិនចេញ ឬជួបបញ្ហាផ្សេងៗ។ ដូច្នេះហើយសម្រាប់អ្នកដែលមានបំណងចង់វិនិយោគដីធ្លី ប្រាកដជាមានចម្ងល់ហើយថាតើគួរវិនិយោគបែបណាទើបចំណេញ?

ទាក់ទាងនិងរឿងដ៏ស្មុកស្មាញនេះដែរលោក សេន ណាក់ ជា អនុប្រធាន គណៈកម្មាធិការផ្សព្វផ្សាយ ពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លី និងសំណង់ និង ជាប្រធានទីផ្សារ នៅ ក្រុមហ៊ុន លី សមស័ក្ត រៀល អ៊ីស្ទេត បានប្រាប់ពីកត្តាមួយចំនួន ដើម្បីវិនិយោគដីធ្លីឆាប់ចំណេញ៖

១.ទិញដីឡូត៍ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍ ឬ តំបន់ដែលមានគម្រោងត្រៀមនឹងមានការអភិវឌ្ឍន៍ដោយ រដ្ឋ និង ក្រុមហ៊ុនធំៗ

២.ទិញដីឡូត៍ស្ថិតក្នុងតំបន់ដែលមាន ឬ នៅជិត សាវាសាធារណៈ ដូចជា ៖ ផ្លូវ ភ្លើង ទឹក សាលារៀន មន្ទីពេទ្យ ជាដើម

៣.ទិញដីឡូត៍ដែលទើបបើកលក់ថ្មីៗ តម្លៃក្រោមទីផ្សារ បញ្ចុះតម្លៃច្រើន មានប្រូម៉ូសិនពិសេសៗ  ជ្រើសយកទីតាំងល្អដាច់គេក្នុងគម្រោង

៤.ទិញដីឡូត៍ដែលមាន គុណតម្លៃ និង លក្ខណៈពិសេសច្រើន បើប្រៀបធៀបនិងគម្រោងផ្សេងទៀតក្នុ្ងងតំបន់

៥.ចំពោះទំហំដីវិញ ទិញកាន់តែធំ កាន់តែល្អប្រសើរ តែត្រូវមើលដើមទុនដែលមាន ។ ការវិនិយោគដែលល្អ កុំវិនិយោគនៅកន្លែងតែមួយ ។ យើងគួរបំបែកទុកទៅជា ២ ឬ ៣ កន្លែង ឬ ច្រើនកន្លែងតាមលទ្ធភាព ដើម្បីលក់យកប្រាក់ចំណេញច្រើនមុននៅទីតាំងដែលត្រូវប៉ាន់បំផុត ហើយពង្រីកដើមទុនបន្តទៀត ៕

Photo 2022 12 15 22 29 36

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia