អាស៊ានប្រគល់រង្វាន់ជូន អូស៊ីអាយស៊ី លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និង លោក Thierry Tea សម្រាប់សហគ្រិនឆ្នើម និងការអភិវឌ្ឍជំនួញ
Sreymom ChaMAY 29 2025

ខែឧសភា ឆ្នាំ២០២៥,​ ទីក្រុង កូឡាឡាំពួរ ម៉ាឡេស៊ី -- ក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra និងទេសរដ្ឋមន្ត្រី បណ្ឌិត សុខ ស៊ីផាណា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក​ Thierry Tea នៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (អូស៊ីអាយស៊ី) ត្រូវបានប្រគល់រង្វាន់ ASEAN Rising Star។ លោកក៏ទទួលបានពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន និងពានរង្វាន់ឧត្តមភាពធុរកិច្ចអាស៊ាន ក្នុងនាមលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។

សហការរៀបចំដោយ KSI Strategic Institute for Asia Pacific ក្លឹបសេដ្ឋកិច្ចអាស៊ាន ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងក្លឹបធុរកិច្ចអាស៊ាន ពានរង្វាន់នេះទទួលស្គាល់អ្នកដឹកនាំធុរកិច្ចដែលកំពុងបង្កើតការផ្លាស់ប្តូរតាមរយៈការច្នៃប្រឌិត សហគ្រាស និងការអភិវឌ្ឍសហគមន៍។

Photo 2025 05 29 10 08 06

ពានរង្វាន់ទាំងនេះទទួលស្គាល់ពីការអភិវឌ្ឍជាបន្តរបស់ អូស៊ីអាយស៊ី និងស្ថាបនិករបស់ខ្លួនគឺលោក ពុង ឃាវសែ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនៅប្រទេសកម្ពុជា។ លោក ពុង​ ឃាវសែ បានបើកដំណើរការ អូស៊ីអាយស៊ី ក្នុងឆ្នាំ ២០០០ ដើម្បីពង្រីកការវិនិយោគក្រៅពីវិស័យហិរញ្ញវត្ថុរបស់​ កាណាឌីយ៉ា​​ គ្រុប ដោយផ្តោតលើការអភិវឌ្ឍទីក្រុងខ្នាតធំ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការអភិវឌ្ឍអចលនទ្រព្យ។

ក្រុមហ៊ុន អូស៊ីអាយស៊ី បានរីកចម្រើនទៅជាក្រុមហ៊ុនឈានមុខគេ ដោយលោក ពុង ឃាវសែ បានកសាងភាពជោគជ័យរបស់គាត់តាមរយៈការផ្តល់សិទ្ធដល់យុវជនដែលមានទេពកោសល្យនូវតួនាទីគ្រប់គ្រងក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមអ្នកដឹកនាំជំនាន់ថ្មី លោក Thierry Tea ជាអនុប្រធានក្រុមហ៊ុន បាននិងកំពុងធ្វើការលើការជំរុញការភិវឌ្ឍឌីជីថល និងការអភិវឌ្ឍនិរន្តភាពរបស់អូស៊ីអាយស៊ី។

Photo 2025 05 29 10 08 12

ចាប់តាំងពីទទួលតួនាទីជាអ្នកដឹកនាំប្រតិបត្តិនៅ អូស៊ីអាយស៊ី ក្នុងឆ្នាំ ២០២៣ លោក Thierry Tea បានចូលរួមក្នុងគំនិតផ្តួចផ្តើមដែលភ្ជាប់ការអប់រំ បច្ចេកវិទ្យា និងភាពជាសហគ្រិន ដែលរួមចំណែកដល់គម្រោងដែលមានការអភិវឌ្ឍដូចជា ទីក្រុង កោះពេជ្រ និង មជ្ឈមណ្ឌលបច្ចេកវិទ្យា Connexion ដែលគាំទ្រស្ថាបនិកវ័យក្មេង និងសហគ្រាសដំណាក់កាលដំបូង។

នៅទីក្រុងកោះពេជ្រ លោកដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ អូស៊ីអាយស៊ី ក្នុងការណែនាំកម្មវិធីថ្មីដែលផ្តោតលើសហគមន៍ ការរស់នៅ និងការអភិវឌ្ឍភោជនីយដ្ឋាន ក៏ដូចជាភាពជាដៃគូដែលចូលរួមជាមួយយុវជន អ្នកច្នៃប្រឌិត និងសហគ្រិន។

គាត់បានដើរតួយ៉ាងសំខាន់ក្នុងការបើកដំណើរការ Connexion ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាបង្រួបបង្រួមអ្នកចាប់ផ្តើមអាជីវកម្ម និងអ្នកច្នៃប្រឌិតក្នុងសង្គមជាមួយដៃគូដូចជា Google Cloud, Smart Axiata, Khmer Enterprise, AI Farm និង Sabay Digital។

សហគមន៍ទីក្រុងកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងយីហោភោជនីយដ្ឋាន ថ្មីជាង ២០ ដែលបើកនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលដែលកំពុងរីកចម្រើន រួមមាន Labaab, Kobe, Starbucks, 7 Eleven, eMart 24, Breadtalk, Little Caesar, Compas Mexicano, 13th May Coffee, Koi Thé, Kyo Shabu និង Coffee Corner។

Photo 2025 05 29 10 08 00

«ខ្ញុំ​អរគុណ​ចំពោះ​ការ​ទទួល​ស្គាល់​នេះ ដែល​ខ្ញុំ​ចែក​រំលែក​ជាមួយ​មនុស្ស​ជា​ច្រើន​នៅ អូស៊ីអាយស៊ី របស់​យើង​ដែល​គាំទ្រ​ការអភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​កម្ពុជា។ ការរីកចម្រើនរបស់យើងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់លោក ពុង ឃាវសែ និងការយកចិត្តទុកដាក់របស់ក្រុម និងដៃគូរបស់យើងក្នុងការខិតខំប្រឹងប្រែងសម្រាប់អតិថិជនរបស់យើង។ ការទទួលស្គាល់នេះបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ និងការបង្កើតឱកាសនៅទូទាំងប្រទេសកម្ពុជា ហើយជំរុញយើងឱ្យបន្តការកសាងឥទ្ធិពលដ៏មានន័យ និងយូរអង្វែង» លោក​ Thierry Tea បានលើកឡើង។

មុនពេលចូលរួមជាមួយ អូស៊ីអាយស៊ី លោក Thierry Tea បានកាន់តួនាទីជាន់ខ្ពស់ក្នុងវិស័យអាកាសចរណ៍ និងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសសិង្ហបុរី និងហ្វីលីពីន។ គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Airbus Group នៅក្នុងប្រទេសហ្វីលីពីន ហើយក្រោយមកបានបង្កើតក្រុមហ៊ុន PhilJets ដែលជាក្រុមហ៊ុនអាកាសចរណ៍អាជីវកម្មដែលគ្រប់គ្រងទ្រព្យសម្បត្តិជាង ២៥០ លានដុល្លារ។ គាត់ក៏ដឹកនាំក្រុមហ៊ុន Negocia Capital ដែលជាក្រុមហ៊ុនបណ្តាក់ទុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលបានវិនិយោគលើក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មជាង ២០ នៅទូទាំងវិស័យដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ អាកាសចរណ៍ ភស្តុភារ អប់រំ និង ការធ្វើដំណើរ។

នៅក្នុងប្រទេសកម្ពុជា លោកមានតួនាទីជាអនុប្រធានសហព័ន្ធធុរកិច្ចថ្មីនៃកម្ពុជា (CamStartup) ដែលគាំទ្រសហគ្រិនដំណាក់កាលដំបូងតាមរយៈការបង្ហាត់បង្រៀន និងភាពជាដៃគូ។ លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) នៅជ្រោយចង្វារផងដែរ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia