នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានបន្តធ្លាក់ថ្លៃថែមទៀតពោលគឺធ្លាក់ថ្លៃចំនួន២៤ដុល្លារដោយធ្លាក់មកត្រឹម៣២៧៣ដុល្លារក្នុងអោនដែលស្មើនឹង៣៩៤៣ដុល្លារក្នុងមួយតម្លឹង។ នេះបើយោងតាមវេបសាយ Goldprice។
ហាងឆេងមាសបានបន្តធ្លាក់ថ្លៃក្រោយពីបណ្ណបំណុលនិងប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមងើបឡើង។ ជាក់ស្ដែងបណ្ណបំណុលរយៈពេល១០ឆ្នាំរបស់អាមេរិកបានកើនឡើងចំនួន៤%។ ចំណែកសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានចាប់ផ្ដើមមានឥទ្ធិពលបើធៀបនឹងរូបិយបណ្ណផ្សេងទៀតចំនួន៦ដែលមានឥទ្ធិពល។
សម្រាប់ហាងឆេងមាសនៅប្រទេសកម្ពុជាក៏បន្តធ្លាក់ចុះផងដែរ។ គិតត្រឹមព្រឹកនេះ ហាងឆេងមាសក្នុងស្រុកយើងចុះមកត្រឹម៣៩២ដុល្លារក្នុងមួយជី។
សម្រាប់បងប្អូនដែលចង់ចាប់ឱកាសវិនិយោគលើហាងឆេងមាសដើម្បីរកចំណូលបន្ថែម ដោយមានអ្នកជំនាញជួយប្រឹក្សាច្បាស់លាស់ អាចតាមដានផេក Gold Financial Global Investment ហើយបើចង់កាន់តែច្បាស់អាចទាក់ទងទៅតេឡេក្រាម https://t.me/Tedd_LIU