គំនិតមកមុនលុយរត់តាមក្រោយ! របៀបបង្កើតផ្នត់គំនិតរកលុយជួយឲ្យអ្នកអាចរកលុយកានច្រើន
Toeuy HongNOVEMBER 20 2023223 views

គេថាបើអ្នកមានគំនិតនោះអ្នកនឹងអាចរកលុយបានកាន់តែច្រើនដូច្នេះហើយទើបអ្នកខ្លះនិយាយថា” បើយើងមានគំនិតនោះលុយនឹងរត់តាមក្រោយ”។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនក្នុងការបង្កើតផ្នត់គំនិតរកចំណូលដែលអាចធ្វើឲ្យអ្នករកលុយបានកាន់តែច្រើន។

 

. ជឿជាក់ថាខ្លួនឯងអាចរកចំណូលបាន

ធ្វើអ្វីមួយសុទ្ធតែត្រូវការជំនឿចិត្តទើបអាចធ្វើរឿងនោះបានជោគជ័យ។ ដូច្នេះបើចង់រកលុយបានកាន់តែច្រើនអ្នកតែមានទំនុកចិត្តនិងជំនឿចិត្តថាអ្នកអាចធ្វើរឿងជាច្រើនបានហើយរឿងទាំនោះទៀតសោតសុទ្ធតែអាចបង្កើតប្រាក់ចំណូលសម្រាប់អ្នក។

 

. ដាក់ផែនការរកលុយ​

បើចង់រកចំណូលឲ្យបានកាន់តែច្រើនអ្នកត្រូវមានផែនការច្បាស់លាស់។ ផែនការត្រង់នេះគឺអ្នកត្រូវកំណត់ថាតើអ្នកចង់រកចំណូលបានប៉ុន្មានក្នុងមួយសប្ដាហ៍ ក្នុងមួយខែឬក្នុងមួយឆ្នាំ។ ពេលអ្នកដាក់ផែនការក្នុងការរកចំណូលហើយនោះ វានឹងជួយជំរុញកម្លាំងចិត្តរបស់អ្នកក្នុងការរកចំណូល។ អ្នកអាចអង្គុយគិតនិងសរសេរចុះថាតើមានផ្លូវណាខ្លះដែលអ្នកអាចធ្វើដើម្បីរកចំណូលបានកាន់តែច្រើន។

 

. ចេញធ្វើហើយកំបោះបង់

បន្ទាប់ពីអ្នកបានដាក់ផែនការរួចហើយនោះ រឿងដែលត្រូវធ្វើបន្ទាប់គឺចេញអនុវត្តផ្ទាល់នូវផែនការដែលអ្នកបានកំណត់។ ជាពិសេសគឺកុំបោះបង់ជាមួយនឹងផែនការរបស់អ្នក។ ត្រង់ចាំថាមិនថាធ្វើអ្វីនោះទេ បើអ្នកមិនផ្ដោតលើគោលដៅ មិនចេះស៊ូជាមួយគោលដៅនោះអ្នកមិនងាយឃើញផលជាផ្លែផ្កាជាដំកំភួនឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia