មានគម្រោងចង់បើកភ្នាក់ងារធនាគារវីង តស់មកដឹងពីលក្ខខណ្ឌនិងដើមទុនដែលអ្នកត្រូវមាន
Toeuy HongJULY 23 20242.9 K views

 បងប្អូនមួយចំនួនដែលមានលុយតែមិនទាន់ដឹងថារកអ្វីប្រហែលជាពិចារណាក្នុងការបើកភ្នាក់ងារធនាគារវីងដើម្បីមានមុខរបរមួយផ្ទាល់ខ្លួនហើយអាចរកចំណូលបាននៅផ្ទះផងដែរ។ យ៉ាងណាមិញបងប្អូនខ្លះមិនទាន់បានដឹងទេថាដើម្បីក្លាយជាភ្នាក់ងារធនាគារវីងតើមានលក្ខខណ្ឌអ្វីខ្លះហើយត្រូវការដើមទុនប៉ុន្មានទើបអាចដំណើរការបាន។

 

 ខាងក្រោមនេះគឺជាលក្ខខណ្ឌមួយចំនួនដែលអ្នកគួរដឹងប្រសិនបើអ្នកចង់ក្លាយជាភ្នាក់របស់ធនាការវីង៖

 ១. មានសាច់ប្រាក់គ្រប់គ្រាន់សំរាប់ធ្វើប្រតិបត្តិការ

២. ផ្តល់សេវាកម្ម 8 ម៉ោងក្នុងមួយថ្ងៃ

៣.  ត្រូវយល់ដឹងពីភាសាអង់គ្លេស

៤. ទីតាំងល្អ មានកន្លែងគិតលុយ និងមានកាមេរ៉ាសុវត្ថិភាព

៥.  មានមនុស្សយ៉ាងតិចពីរនាក់

៦. មានស្លាកសញ្ញាត្រឹមត្រូវមុននឹងធ្វើប្រតិបត្តិការ

៧. អតិថិជនអាចត្រូវមានគណនីទាំងដុល្លារ និងរៀល មុនពេលចុះឈ្មោះជាភ្នាក់ងារវីង

 

 ចំពោះដើមទុនក្នុងការបើកភ្នាក់ងារវីងវិញ សម្រាប់ដើមទុននៅជនបទចាប់ពី៦,០០០ដុល្លារឡើងទៅ និងសម្រាប់នៅទីប្រជុំជនចាប់ពី១ម៉ឺនដុល្លារឡើងទៅ។ សម្រាប់ការរៀបចំ និងចំណាយផ្សេងៗគឺបងប្អូនជាអ្នកចំណាយដោយផ្ទាល់ ដោយខាងធនាគារនឹងបញ្ជូនបុគ្គលិកជំនាញ ចុះទៅពិនិត្យលើការរៀបចំដោយផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមនិងការចុះឈ្មោះធ្វើជាភ្នាក់ងារវីងអាចចុចនៅទីនេះ

 

គួរបញ្ជាក់ផងដែរថា ភ្នាក់ងារវីងអាចធ្វើប្រតិបត្តិការបានគ្រប់សេវាកម្មដូចជា វេរលុយ បញ្ចូលកាតទូរស័ព្ទ បង់វិក្កយបត្រ បើកគណនីវីង ដាក់លុយ ដកលុយ ហើយនិងបង់កម្ចីជាមួយដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia