ការចិញ្ចឹមកូនឱ្យបានល្អគឺជាកាតព្វកិច្ចរបស់ឪពុកម្តាយ ដើម្បីឱ្យកូនក្លាយជាមនុស្សជោគជ័យទាំងការរស់នៅ ទំនាក់ទំនងសង្គម ទ្រព្យសម្បត្តិនិងការងារ។ ដូច្នេះមកដឹងរឿង៥យ៉ាងនេះដែលឪពុកម្តាយអ្នកមានមិនដែលប្រាប់អ្នកអំពីការចិញ្ចឹមកូនរបស់ពួកគេ ក្នុងការត្រួសត្រាយផ្លូវដើរសម្រាប់កូនឱ្យជោគជ័យនាពេលអនាគត។
១. ដោះស្រាយបញ្ហា ក្លាយជាអ្នកមាន៖ ពេលណាអ្នកណាក្លាយជាអ្នកមាន តែងតែមានបញ្ហាដែលគេចង់ឱ្យអ្នកដោះស្រាយ។ បើតាមលោក Navin គឺជាអ្នកគ្រងគ្រងមួយរូបបាននិយាយថា ប្រសិនបើអ្នកចង់ក្លាយជាមហាសេដ្ឋី អ្នកត្រូវតែដោះស្រាយបញ្ហាតម្លៃ ១០ ពាន់លានដុល្លារ។
២. លុយ ដោះស្រាយបញ្ហាជាច្រើន៖ មនុស្សថ្នាក់កណ្តាលប្រាប់កូនរបស់ពួកគេថាលុយគឺជាឫសគល់នៃបញ្ហាទាំងអស់ ចំណែកឯអ្នកមានបង្រៀនកូនថា ទោះលុយមិនអាចទិញសុភមង្គលបានក៏ប្រសើរជាងរស់នៅជាមួយភាពក្រីក្រដែរ ព្រោះការមិនមានលុយគឺបន្ថែមការលំបាក។ យោងតាមឪពុកអ្នកមាន Robert Kiyosaki ផ្នត់គំនិតដែលអ្នកមិនអាចទិញអ្វីមួយបាន គឺជាផ្នត់គំនិតមិនល្អ។
៣. មានគំនិតឈ្នះៗ៖ ពេលដែលអ្នកនិយាយអ្វីមួយមិនអាចទៅរួច វានឹងក្លាយជាមិនអាចទៅរួចសម្រាប់អ្នក មិនមែនបើសិនជាអ្នកអាចគិតថាទៅរួចច្រើនប៉ុណ្ណា គិតបានធំប៉ុណ្ណា ចង់ឈ្នះប៉ុន្មាន អ្នកនឹងសម្រេចបានប៉ុណ្ណឹង។
៤. មានចំណូលលើសពី២៖ សិល្បករល្ខោនត្រូវសម្ដែងរាល់ពេលដើម្បីរកលុយ ប៉ុន្តែអ្នកមានចូលចិត្តបង្រៀនកូនថាចូរឱ្យលុយធ្វើការឱ្យយើង ហើយយើងមិនចាំបាច់ធ្វើការនោះទេ អ្នកមានបង្រៀនកូនៗ របស់ពួកគេឱ្យផ្តោតលើអ្វីដែលអាចធ្វើដោយប្រើច្បាប់៨០/២០ ។ ឧទាហរណ៍ JK Rowling ក្លាយជាមហាសេដ្ឋី ហើយអ្វីៗទាំងអស់គឺមកពីសៀវភៅ Harry Potter មិនត្រឹមតែសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាភាពយន្ត និងហ្គេមដែលល្បីល្យាញទូទាំងសាកលលោក។
៥. សេពគប់មនុស្សពូកែ៖ បរិយាកាសរបស់អ្នកខ្លាំងជាងឆន្ទៈរបស់អ្នកទៅទៀត ខួរក្បាលរបស់អ្នកនឹងបង្ហាញអំពីអ្វីដែលមនុស្សដែលនៅជុំវិញខ្លួនអ្នកធ្វើ ប្រសិនបើមនុស្សនៅជុំវិញអ្នកមានការលើកទឹកចិត្តខ្ពស់ដើម្បីជោគជ័យ ឱកាសមានភាពជោគជ័យគឺខ្ពស់ជាងការមិនសេពគប់មនុស្សពូកែហើយបើនៅក្បែរមនុស្សពូកែជាងអ្នក នោះផ្នត់គំនិតរបស់អ្នកនឹងដំណើរការខ្លាំងដូចគ្នា៕
អត្ថបទដោយ៖ ពីង ជូអេង