នៅប៉ុន្មាថ្ងៃចុងក្រោយនេះហាងឆេងមាសទាំងនៅលើទីផ្សារអន្តរជាតិនិងហាងឆេងមាសក្នុងស្រុកយើងបន្តឡើងថ្លៃជាបន្តបន្ទាប់។ ជាក់ស្ដែងគិតត្រឹមព្រឹកថ្ងៃទី២០ខែតុលានេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងចំនួន២៧ដុល្លារដល់ ១,៩៧៨ដុល្លារក្នុងមួយអោន(ស្មើនឹង២,៣៨៣ដុល្លារក្នុងមួយតម្លឹង)
នៅសប្ដាហ៍មុនហាងឆេងមាសបានធ្លាក់ថ្លៃខ្លាំងដោយហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃមកត្រឹម១,៨២០ដុល្លារក្នុងមួយអោន ដូច្នេះបើអ្នកវិនិយោគលើហាងឆេងមាសអន្តរជាតិដោយទិញនៅតម្លៃ១,៨២០ដុល្លារក្នុងមួយអោននៅថ្ងៃមុននោះនៅពេលនេះអ្នកអាចំណេញប្រមាណជាង១៥០ដុល្លារហើយ។
ចំណែកអ្នកវិនិយោគទិញហាងឆេងមាសក្នុងស្រុកដែលទិញមាសនៅតម្លៃ២២១ដុល្លារក្នុងមួយជីនៅថ្ងៃមុននោះមកដល់ថ្ងៃនេះជិតនឹងចំណេញហើយ។ បើយោងតាមហាងឆេងមាសរបស់ហាង ចែ ពៅ លក់គ្រឿងអលង្កាបានបង្ហាញថាហាងឆេងថ្ងៃនេះលក់ចេញក្នុងតម្លៃ២៣១ដុល្លារក្នុងមួយជី ហើយលក់ចូលក្នុងតម្លៃ២២១ដុល្លារក្នុងមួយជី។ ដូច្នេះអ្នកទិញតម្លៃ២២១ដុល្លារក្នុងមួយជីនឹងចំណេញបើថ្ងៃស្អែកបន្តឡើងថ្លៃ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះមាសបានចាប់ផ្ដើមហក់ឡើងជាបន្តបន្ទាប់ ហើយកត្តាធំដែលរុញមាសឡើងហក់ឡើងគឺដោយសារបញ្ហាជម្លោះសង្រ្គាមរវាងប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីននិងបញ្ហាអតិផរណានៅតែមិនទាន់ធ្លាក់ចុះ។ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកដោយកើតចេញពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងកើតមានបញ្ហាជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានធ្វើឲ្យវិនិយោគិនចាប់ផ្ដើមសម្រុកវិនិយោគលើមាសខណៈមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពពេលពិភពលោកជួបវិបត្តិ ដូច្នេះហើយទើបធ្វើឲ្យមាសកាន់តែហក់ឡើងខ្លាំង។
ចង់តាមដានព័ត៌មានពីហាងឆេងមាសនិងចង់ចេះវិនិយោគដើម្បីកសាងទ្រព្យនិងបង្កើនទ្រព្យអាចតាមដានផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕