សម្រាប់ប្អូនៗដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះ ហើយមានអារម្មណ៍ថាខ្លួនឯងនៅខ្សោយភាសាអង់គ្លេសប្អូនត្រៀមដាក់ពាក្យឱ្យហើយ ខណៈនាពេលនេះសាលាភាសាអង់គ្លេសដ៏ល្បីមួយគឺសាលា ACE នឹងផ្តល់អាហារូបករណ៍ចំនួន ២,០០០ កន្លែងឯណោះ។
ដោយអាហារូបករណ៍ភាសាអង់គ្លេសនេះគឺសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ខណៈការសិក្សា ត្រៀមនេះ សិស្សដែលជាប់អាហារូបករណ៍ អាចជ្រើសរើសក្នុងការរៀនផ្ទាល់នៅសាខាណាមួយក៏បានដែរ។
ជាមួយគ្នានោះដែរ សម្រាប់អាហារូបករណ៍នេះផុតកំណត់នៃការដាក់ពាក្យនៅថ្ងៃទី ១១ មិថុនា ២០២៥ និងប្រកាសលទ្ធផលជាប់នៅថ្ងៃ ១៥ មិថុនា ២០២៥ ដោយវគ្គសិក្សានឹងចាប់ផ្តើម ១៩ មិថុនា និង ០៣ សីហា ២០២៥។ ដូច្នេះប្រសិនបើសិស្សនុសិស្សមានបំណងចង់ដាក់ពាក្យចូលរៀនស្វែងរកព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់លីង acecambodia.org/ACEScholarship ក្នុងនោះសិស្សស្រីនិងសិស្សមកពីបណ្តាខេត្តត្រូវបានលើកទឹកចិត្តខ្ពស់។
គួរជម្រាបថា ចំពោះការចូលរៀនកម្មវិធីនេះមានដូចជា៖ ពង្រឹងវិធីសាស្រ្តក្នុងការអាន ដើម្បីលទ្ធផលល្អប្រសើរ, បំប៉នវាក្យសព្ទ បង្កើនភាពជោគជ័យក្នុងការប្រឡង,បំប៉នវេយ្យាករណ៍សំខាន់ៗសម្រាប់ការប្រឡង,ពង្រឹងសមត្ថភាពក្នុងការសរសេរ,ពង្រឹងវិធីសាស្រ្តគ្រប់គ្រងពេលវេលា និងភាពតានតឹងក្នុងពេលប្រឡង។ សម្រាប់ប្អូនៗដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមលេខ៖Telephone: 023 222 325 ឬTelegram: t.me/acecambodia៕