ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន( MJQE) របស់អ្នកឧកញ៉ា គួច ម៉េងលីគឺជាក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅលើផ្សារមូលត្រកម្ពុជា(ផ្សារភាគហ៊ុនកម្ពុជា) ដូច្នេះហើយប្រជាជនទូទៅសុទ្ធតែអាចទិញភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលីបាន។
ទាក់ទងនឹងការទិញហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលីនេះដែរនៅខែឧសភាឆ្នាំ២០២៥នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិននឹងធ្វើការចែកភាគលាភប្រចាំឆ្នាំ២០២៤ទៅឲ្យអ្នកវិនិយោគនៅលើផ្សារហ៊ុនដូច្នេះបងប្អូនចង់ទិញហ៊ុនអ្នកឧកញ៉ា គួចម៉េងលីបានភាគលាភអាចចាប់ផ្ដើមទិញពីឥឡូវនេះតទៅ។
តម្លៃហ៊ុនបច្ចុប្បន្នក្រុមហ៊ុនMJQEនៅលើផ្សារហ៊ុនមានតម្លៃ២១៧០រៀលក្នុងមួយហ៊ុន ហើយភាគលាភប្រចាំឆ្នាំ២០២៤ដែលក្រុមហ៊ុននឹងយកមកចែកវិនិយោគិនគឹ១៤៥.៦០រៀលក្នុង១ហ៊ុន។ ដូច្នេះបើអ្នកទិញហ៊ុនMJQE ក្នុងតម្លៃបច្ចុប្បន្នអ្នកនឹងទទួលបានប្រាក់ចំណេញប្រមាណ៦.៧%។
សម្រាប់កាលបរិច្ឆេទកំណត់ទុក( Record date) ដែលយើងហៅម្យ៉ាងទៀតថាថ្ងៃប្រកាសបញ្ជីភាគហ៊ុនិកទទួលបានភាគលាភគឺនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥។ ដូច្នេះបើបងប្អូនចង់ទិញហ៊ុន MJQE បានភាគលាភគឺត្រូវទិញនៅថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥។ បើទិញក្រោយថ្ងៃទី៨ឧសភាអត់បានភាគលាភទេ។
ចំពោះថ្ងៃទូទាត់ភាគលាភជូនវិនិយោគិនគឺចាប់ពីថ្ងៃទី២២ដល់២៨ខែឧសភាឆ្នាំ២០២៥ ហើយលុយភាគលាភនឹងធ្លាក់ចូលគណនីជួញដូរបងប្អូនដោយស្វ័យប្រវត្តិតែម្ដង។
គួរបញ្ជាក់ផងដែរដើម្បីទិញហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលីបានគឺបងប្អូនត្រូវទិញនៅលើផ្សារហ៊ុន។ ដូច្នេះទាល់តែបងប្អូនចេះវិនិយោគលើផ្សារហ៊ុនទើបអាចទិញហ៊ុនបាន។
សម្រាប់បងប្អូនដែលចង់ចេះវិនិយោគហ៊ុនផ្សារហ៊ុនទិញហ៊ុនអ្នកឧកញ៉ា គួច ម៉េងលីនិងភាគហ៊ុនក្រុមក្នុងស្រុកផ្សេងៗ អាចចូលរួមសិក្ខាសាលា សម្ភាធសៀវភៅ១០១ចាត់ចែងលុយដែលធ្វើឡើងនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥នេះ ក្រោមប្រធានបទ” កសាងចំណូលពីការវិនិយោគហ៊ុននិងដោះបំណុលឲ្យស្រាលខ្លួន” ដែលលោកទឿយ ហុង ប្រធាននិពន្ធហិរញ្ញវត្ថុ Business Cambodia នឹងចែករំលែកពីក្បួនរកចំណូលពីការិវិនិយោគហ៊ុន។ ហើយបងប្អូនបឹងជួបវាគ្មិន២រូបផ្សេងទៀតដែលពួកគាត់នឹងចែករំលែកពីក្បួនគ្រប់គ្រងហិរញ្ញវត្ថុនិងដោះបំណុល។ ចង់ចូលរួមអាចចុះឈ្មោះតាមតេឡេក្រាម៖ https://t.me/BusinessCambodiaBook ហើយបើចង់ស្វែងយល់បន្ថែមអាចចូលគ្រុបតេឡេក្រាម