សេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុនMicrosoft គឺជាសេដ្ឋីចិត្តធម៌របស់អាមរិកម្នាក់តែងតែងបរិច្ឆាគទ្រព្យផ្ទាល់ខ្លួនជួយដល់ជនក្រក្សត់នៅទូទាំងពិភពលោក។ បច្ចុប្បន្នទ្រព្យសរុបរបស់Bill Gates មានប្រមាណជាង១៣៤ពាន់លានដុល្លារឈរជាសេដ្ឋីមានបំផុតលេខ៤ក្នុងលោក។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថាសេដ្ឋី Bill Gates បានរកលុយបានក្នុងមួយថ្ងៃប្រមាណជាង១០លានដុល្លារ។ បើទ្រព្យគាត់រាប់ពាន់លានដុល្លារ តើគាត់ចាយដោយរបៀបម៉េច។ ខាងក្រោមនេះគឺជារបៀបចាយលុយរបស់គាត់។
១. ចាយលើអចលនទ្រព្យ
សេដ្ឋីBill Gates ដែលជាមនុស្សម្នាក់ដែលចូលចិត្តចាយលុយវិនិយោគលើអចលនទ្រព្យទាំងអចលនទ្រព្យបែបកសិកម្មនិងអចលនទ្រព្យបែបផ្ទះសំបែងជាដើម។ ជាក់ស្ដែងគាត់មានអចលនទ្រព្យជាផ្ទះដ៏ធំនៅក្នុងទីក្រុងWashington ដែលមានតម្លៃសរុបប្រមាណ១២៧លានដុល្លារ។ លើសពីនេះលោកក៏មានទីលានប្រណាំងសេះតម្លៃ១៨លានដុល្លារដែលមានឈ្មោះថា Rancho Paseana នៅក្នុងរដ្ឋ California។
តាមពិតទៅការចាយលុយលើអចលនទ្រព្យគឺជាក្បួនទុកលុយរបស់គាត់ដែលធ្វើឲ្យលុយរបស់គាត់កាន់តែកើនឡើងព្រោះតម្លៃអចលនទ្រព្យពីមួយឆ្នាំទៅមួយឆ្នាំកាន់តែឡើងថ្លៃ។
២. ចាយលុយលើយន្តហោះឯកជននិងឡាន
វាជារឿងធម្មតាទៅហើយរបស់សេដ្ឋីលំដាប់កំពូលតែងតែមានយន្តហោះឯកជនផ្ទាល់ខ្លួន។ លោក Bill Gates មានយន្តហោះផ្ទាល់ខ្លួនម៉ាកBD-700 Global Express តម្លៃប្រមាណជិត២០លានដុល្លារ។ លើសពីនេះលោកក៏មានបណ្ដុំឡានស្ព័រម៉ាក Porsche និង Jaguar ដែលមានតម្លៃសរុបប្រមាណ៦៥ម៉ឺនដុល្លារ។
៣. ចាយលើស្នាដៃសិល្បៈ
Bill Gates ជាសេដ្ឋីម្នាក់ដែលចាយលុយលើស្នាដៃសិល្បៈជាពិសេសសិល្បៈគំនូជាដើម។ ជាក់ស្ដែងនៅផ្ទះរបស់លោកមានបណ្ដុះស្នាដៃសិល្បៈគំនូល្បីៗមួយចំនួនដូចជាស្នាដៃគំនូរបស់ Leonardo Da Vinci, Andrew Wyeth និង Winslow Homer ជាដើមដែលបណ្ដុំស្នាដៃសិល្បៈទាំងនេះមានតម្លៃសរុបប្រមាណ១៣០លានដុល្លារ។
៤. ចាយលុយបរិច្ឆាគ
ដូចបានរៀបរាប់ខាងដើមរួចហើយថាសេដ្ឋីBill Gatesគឺជាសេដ្ឋីចិត្តធម៌ដែលតែងតែបរិច្ឆាគលុយរាប់ពាន់លានដុល្លារជួយប្រជានជនទូទាំងពិភពលោក។ លោកមានអង្គការមួយឈ្មោះថាBill&Melinda Gates Foundation ដែលជាអង្គការមូលនិធិ ហើយគាត់តែងតែចាក់លុយចូលអង្គការនេះដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ឆាគលុយផ្ទាល់ខ្លួនរាប់ពាន់លានដុល្លារួចមកហើយ៕