ធ្វើកាន់តែច្រើន កាន់តែល្អ! នេះជាការងារ៥យ៉ាង ដែលមនុស្សឆ្លាតតែងធ្វើ ដើម្បីឱ្យគេមាន IQ ខ្ពស់
Ping Chou EngMAY 29 2025340 views

បញ្ញានិងភាពឆ្លាតវៃមិនអាចកើតឡើងពីកំណើតតែម្យ៉ាងនោះទេ វាក៏អាចកើតឡើងបានអាស្រ័យលើផ្នត់គំនិត ឥរិយាបថនិងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាធាតុផ្សំសំខាន់៥យ៉ាង ដែលធ្វើឱ្យមនុស្សអាចបណ្តុះភាពឆ្លាតវៃនិងធ្វើឱ្យបញ្ញារបស់ពួកគេកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ទី១អាន មនុស្សមានបញ្ញា គឺជាមនុស្សដែលសម្បូរគំនិតនិងមានការគិតបែបវិភាគ មនុស្សប្រភេទនេះ តែងតែមានទម្លាប់អាន​ មិនថាជាការអានអត្ថបទខ្លី អានព័ត៌មានឬអានសៀវភៅនោះទេ ពោលពួកគេតែងចំណាយពេលអានលើអ្វីដែលត្រូវនឹងបញ្ហារបស់ខ្លួន ដូចជាចំណេះដឹងនិងបទពិសោធន៍ដែលពួកគេអាចសំយោគឬស្រូបយកមកប្រើប្រាស់ជាប្រយោជន៍ដល់ខ្លួនឯងបាន។

ទី២ស្តាប់៖ មនុស្សឆ្លាតជាមនុស្សដែលចូលចិត្តស្តាប់ ពីព្រោះការស្តាប់នឹងជួយឱ្យពួកគេមានគិតបែបវិភាគ គិតបែបមានហេតុផល។ មនុស្សប្រភេទនេះតែងស្តាប់យោបល់និងគំនិតរបស់អ្នកដទៃ បទពិសោធន៍ផ្សេងៗគ្នាពីមនុស្សជុំវិញខ្លួន និងអាចទទួលយកទស្សនៈទាំងល្អនិងមិនល្អ ជាពិសេសទម្លាប់ស្តាប់ចំណេះដឹងថ្មីៗ និងស្តាប់បញ្ហារបស់អ្នកដទៃ ដើម្បីទុកជាមេរៀនសម្រាប់ផ្ទាល់ខ្លួនបានផងដែរ។

ទី៣និយាយ៖ មនុស្សឆ្លាតក៏ជាបុគ្គលដែលលេចធ្លោលើការនិយាយផងដែរ ពួកគេមានទំនោរពូកែនិយាយឱ្យចំគោលដៅ ក្លាហានក្នុងនិយាយស្តីជាមួយមនុស្សជុំវិញខ្លួន ចេះប្រើពាក្យសម្តីតាមប្រភេទនៃទំនាក់ទំនង និងចេះនិយាយឱ្យកើតជាប្រយោជន៍។ ទេពកោសល្យនិងជំនាញក្នុងការនិយាយរបស់មនុស្សឆ្លាតភាគច្រើនគឺបានមកពីការស្តាប់និងទម្លាប់នៃរបៀបអានរបស់ពួកគេនេះឯង។

ទី៤កត់ត្រា៖ មនុស្សនឹងមិនអាចចងចាំរឿងគ្រប់យ៉ាងដែលបានរៀន បានឭឬបានជួបនោះទេ ដូច្នេះមនុស្សឆ្លាតតែងតែមានទម្លាប់កត់ត្រា នូវអ្វីដែលជាគំនិតសំខាន់ៗដែលគេបានជួប បានរៀន និងបានឭដើម្បីជាជំនួយដល់ការចងចាំនៃខួរក្បាលរបស់ពួកគេ ដែលជាហេតុធ្វើឱ្យធ្វើឱ្យឆ្លាតជាងមនុស្សធម្មតាដែលពឹងផ្អែកលើខួរក្បាលតែម្យ៉ាងគត់។

ទី៥អនុវត្ត៖ មនុស្សឆ្លាតគឺជាមនុស្សដែលចេះក៏ចេះ ធ្វើក៏ធ្វើ ពួកគេតែងយកទ្រឹស្តីនិងមេរៀនដែលខ្លួនបានរៀនមកអនុវត្តដដែលៗរហូតក្លាយជាជំនាញ។ មនុស្សប្រភេទនេះនឹងមិនចូលចិត្តនៅមួយកន្លែងឬគិតអ្វីងាយៗស្រួលៗនោះទេ ពួកគេជឿជាក់ថាបញ្ញានិងភាពឆ្លាតវៃអាចជួយឱ្យមនុស្សទទួលបានភាពជោគជ័យលើគោលបំណងជាក់លាក់មួយ លុះត្រាតែគេចេះប្រើបញ្ញា អនុវត្តសកម្មភាពឱ្យត្រូវនឹងគោលដៅ។

ជាការពិតណាស់​ភាពឆ្លាតវៃ គឺត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការខិតខំប្រឹងប្រែងដូចពាក្យបិតារូបវិទ្យា Albert Einstein មួយឃ្លាបានលើកឡើងថា៖ "ទេពកោសល្យគឺត្រឹម ១% ហើយ ៩៩% គឺការខិតខំ ភាពវៃឆ្លាតជាធនធានដែលមិនទាន់កៃច្នៃ តែ​បើ​គ្មាន​វិន័យគ្មានការ​ខិតខំ​ប្រឹងប្រែង ធនធាននោះនៅតែឥតបានការ

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia