អស្ចារ្យ! មកពីអូស្រ្តាលីវិញ លោកចានធី ចាយទុនជិត១លាន$ បង្កើតរីស៊តលើភ្នំស្អាតដូចនៅបរទេស
ធី ស្រីល័ក្ខMAY 29 20233.3 K views

ផ្តើមចេញពីកូនខ្មែរ ១រូប ដែលធ្លាប់ទៅរស់នៅប្រទេសអូស្រ្តាលីបានមួយរយៈក៏បានត្រឡប់មកស្រុកខ្មែរវិញ ដើម្បីចាប់ដៃគ្នាជាមួយបងប្រុស មកបង្កើតរីស៊តដ៏គួរឱ្យទាក់ភ្នែកមួយនៅលើភ្នំ១៥០០ បច្ចុប្បន្នរីស៊តនេះកំពុងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅលេងយ៉ាងច្រើនកុះករ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមហ៊ុនការងារ Business Cambodia លោក ប្រាក់ ចានធី ដែលជាម្ចាស់ហ៊ីដដិន លិហ្វ រីសត បង្ហើបថាពីបទពិសោធន៍របស់លោកថា លោកជាមនុស្សម្នាក់ដែលធ្លាប់ទៅរស់នៅ ប្រទេសអូស្រ្តាលី ម្យ៉ាងពេលនោះលោកក៏ធ្លាប់បម្រើការងារទាក់ទងជាមួយនឹងផ្នែកសំណង់ បែបនេះហើយទើបធ្វើឱ្យលោកចេះខ្លះៗនៅជំនាញធ្វើជាជាងនេះ។

លោកចានធី បានបន្តថា ទោះបីជាលោកធ្លាប់រស់នៅប្រទេសគេក៏ដោយ តែលោកតែងតែមានគោលគំនិតមួយថាថ្ងៃណាមួយលោកប្រាកដជាមកប្រើជីវិតបែបធម្មជាតិនៅប្រទេសកម្ពុជាវិញ ចៃដន្យពេលនោះប្រហែលជាម៉ោង៩ យប់នៅប្រទេសអូស្រ្តាលី បងប្រុសរបស់លោកក៏បានតេទៅលោកដើម្បីអួតពីសម្រស់ភ្នំ ១៥០០ ថាទេសភាពនៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់។ បន្ទាប់ពីអួតសម្រស់ភ្នំ១៥០០ ទៅលោកចានធី ដែលជាប្អូនហើយបងប្រុសរបស់គាត់ក៏បានសួរថា តើចង់ទិញដីនៅលើភ្នំនេះ ដើម្បីបង្កើតរីស៊តទេ លឺបែបនេះហើយ លោកចានធី បានឆ្លើយតប ភ្លាមៗតែម្តងថាសម្រេចទិញដីនៅទីនោះដើម្បីបង្កើតរីស៊ត។

ម្ចាស់ហ៊ីដដិន លិហ្វ រីសត បានបន្ថែមថា មូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តបើករីស៊តនៅលើភ្នំ ១៥០០ នេះ ដោយសារតែលោកស្រលាញ់ទេសភាពបែបធម្មជាតិ បើទោះបីជាលោកមិនធ្លាប់មានបទពិសោធន៍បើករីស៊តពីមុនមកក៏ដោយ ក៏លោកនៅព្យាយាមព្រោះហ៊ីដដិន លិហ្វ រីសត នេះគឺកើតឡើងដោយការតាំងចិត្ត កើតឡើងដោយក្តីស្រលាញ់របស់លោកផ្ទាល់ផងដែរ។

២៨

ម្ចាស់រីស៊តវ័យក្មេង រូបនេះ បានលើកឡើងទៀតថា សម្រាប់ទំហំដីនៃរីស៊តនេះជិត ៥ហិចតា ដោយលោកចានធី បានចាយទុនប្រមាណជិត ១លានដុល្លារ ដើម្បីបង្កើត ហ៊ីដដិន លិហ្វ រីសត ដ៏ស្រស់ស្អាតមួយនៅលើភ្នំ ១៥០០នេះ ហើយលោកក៏បានបើកឱ្យភ្ញៀវចូលលេងនៅចុងឆ្នាំ២០២០ ផងដែរ ។

បើទោះបីជារីស៊តមួយនេះ ទើបតែបើកដំណើរកាលសាកល្បងក៏ដោយ តែមូលហេតុដែលនៅតែមានភ្ញៀវទៅលេងនោះគឺ ដោយសារតែកត្តាទាក់ទងជាមួយទេសភាពគឺព្រៃភ្នំព័ទ្ធជុំវិញនឹងរីស៊ត អញ្ចឹងអាចនិយាយបានរីស៊ត ហ៊ីដដិន លិហ្វ រីសត គឺស្ថិតនៅជ្រលងភ្នំដែលពេលភ្ញៀវមកកម្សាន្តទោះបីជាពួកគាត់ឈរនៅកន្លែងណាក៏មើលឃើញស្អាតដែរ ម្យ៉ាងចំពោះអាងទឹកនៅហ៊ីដដិន លិហ្វ រីសត គឺមានអាងទឹកធំទូលាយ ចំណែកសំណង់ដែលលោកចានធីសាងសង់ធ្វើរីស៊តនេះគឺមានភាពរឹងមាំ ហើយសំណង់នីមួយៗមានភាពស្រស់ស្អាតមិនបាច់ភ័យព្រួយពេលស្នាក់នៅខ្លាចមានពីងពាង ឬសត្វកន្លាត កណ្តុរអ្វីឡើយ។

៣០

យ៉ាងណាមិញ ចំពោះលោកអ្នកដែលមានអារម្មណ៍ថាស្រ្តេស មានអារម្មណ៍ថាតានតឹងហើយចង់រកកន្លែងបែបធម្មជាតិដើម្បី​ Relax លោកអ្នកអាចទៅកម្សាន្តកន្លែងហ៊ីដដិន លិហ្វ រីសត ដែលមានទីតាំងនៅលើភ្នំ ១៥០០ ឬអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 061 772 333៕

២៩៣១

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia