កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នៅឯខេត្តសៀមរាប ស្ថាប័នពិភពលោក Guinness World Records តំណាងដោយលោក AUSTIN JOHNSON បានប្រគល់វិញ្ញាបនបត្រជាផ្លូវការ ជូនកម្ពុជាបញ្ជាក់អំពីការបំបែកឯតទគ្គកម្ម តាមរយៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
វិញ្ញាបនបត្របំបែកឯតទគ្គកម្មពិភពលោក«ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ទទួលបានក្រោយកម្ពុជាសម្រេចបានក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលបានប្រារព្ធឡើង កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថាការបំបែកកំណត់ត្រានេះដែរធ្វើឡើងខណៈពេលដែលកម្ពុជាមានព្រឹត្តិការណ៍ចតរថយន្ត SUPER CARS / HYPER CARS សរុបចំនួន១៧៩គ្រឿង មុខប្រាសាទអង្គរវត្ត ខណៈជាកំណត់ត្រាច្រើនជាងគេបំផុត១លើសកលលោក៕