ប៉េង ហួត គ្រុប សហការរៀបចំព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌ ប្រមូលថវិកាបាន ១០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
Daneth MechMARCH 19 2025

ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ដែលសហការរៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រសួងព័ត៌មាន និងអង្គភាពសារព័ត៌មាន ASEAN Top ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្លោ។

Photo 2025 03 18 15 20 42

Photo 2025 03 18 15 20 38

Photo 2025 03 18 15 20 37

ព្រឹត្តិការណ៍នេះមានការគាំទ្រយ៉ាងច្រើនពីសាធារណជនដោយមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណជាង ១៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរត់ក្នុងចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជា២០ស្តង់ផងដែរ។

នេះគឺជាសកម្មភាពមួយនៃបង្គោលការងារសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលក្រុមហ៊ុនតែងតែបរិច្ចាគថវិកាប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌។ តាមរយៈនេះ ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់សាធារណជន និងដៃគូសហការជាច្រើនដែលគាំទ្រនូវរាល់សកម្មភាពការងារសង្គមរបស់ក្រុមហ៊ុនក្នុងស្មារតី និងគោលដៅរួមគឺដើម្បីធ្វើឲ្យមានភាពល្អប្រសើរ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទៅកាន់សង្គម៕

Photo 2025 03 18 15 20 43

Photo 2025 03 18 15 20 52

Photo 2025 03 18 15 20 54

Photo 2025 03 18 15 20 56

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia